យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះមិនមានការរកឃើញថាមានករណីចម្លងមេរោគកូវីដ១៩ ពីទឹកដោះម្តាយ និងតាមរយៈការបំបៅកូនដោយទឹកដោះទៅកូនឡើយ។ ដូច្នេះ គ្មានហេតុផលណាដែលមិនគួរ ឬបញ្ឈប់ការបំបៅកូនដោយទឹកដោះឡើយ។
ប្រសិនបើម្តាយត្រូវបានបញ្ជាក់ ឬសង្ស័យថាមានជំងឺកូវីដ-១៩ នោះការទាក់ទងភ្លាមៗ និងការបន្តទំនាក់ទំនងរវាង ស្បែកនិងស្បែកនៅពេលបំបៅកូនបែបនេះ ត្រូវបានណែនាំឱ្យតាមដានសីតុណ្ហភាពរបស់ទារកជានិច្ច។
ម្តាយដែលមានរោគសញ្ញាកូវីដ -១៩ គួរពាក់ម៉ាស់ ប៉ុន្តែទោះបីជាគ្មានម៉ាស់ក៏ដោយពួកគេគួរតែបន្តបំបៅកូនដោយទឹកដោះ។ ម្តាយគួរតែអនុវត្តតាមវិធានការបង្ការការឆ្លងមេរោគផ្សេងៗដូចជា៖
-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃ ដែលមានជាតិអាល់កុល ជាពិសេសមុនពេលប៉ះកុមារ។
-ពាក់ម៉ាស់ពេលអ្នកប៉ះទារករួមទាំងពេលបំបៅដោះកូន
-កណ្តាស់ ឬក្អកត្រូវប្រើក្រដាសអនាម័យខ្ទប់មាត់និងច្រមុះ។ បន្ទាប់មកបោះចោលក្រដាសនោះភ្លាមៗ ហើយលាងដៃរបស់អ្នកម្តងទៀត។
-សម្អាតនិងសម្លាប់មេរោគជាប្រចាំលើផ្ទៃឫកន្លែងឫវត្ថអ្វីៗដែលម្តាយបានប៉ះ ។
សូមកត់សម្គាល់ថា អ្នកម្តាយត្រូវផ្លាស់ប្តូរម៉ាស់វេជ្ជសាស្ត្រជាប្រចាំ នៅពេលអ្នកឃើញថាម៉ាស់សើមហើយត្រូវបោះវាចោលភ្លាមៗ ក្នុងធុងសំរាមដែលមានគម្រប ម៉ាស់មិនគួរប្រើឡើងវិញ ឬប៉ះផ្នែកខាងមុខនៃម៉ាសឡើយ។
ស្ត្រីដែលកំពុងបំបៅដោះកូនអាចទទួលថ្នាំបង្ការ Covid-19 ប្រសិនបើមានវ៉ាក់សាំងការពារ។ ភស្តុតាងខ្លះបង្ហាញថាបន្ទាប់ពីការចាក់វ៉ាក់សាំងអង្គបដិប្រាណត្រូវបានរកឃើញនៅក្នុងទឹកដោះម្តាយដែលអាចជួយការពារទារកប្រឆាំងនឹង Covid-19៕