Join with Health.com.kh on Telegram

សម្រាប់ក្មេងដែលបៅទឹកដោះគោ បញ្ហាមួយចំនួនដូចជា ពិបាកបន្ទោបង់​ កន្ទួលរមាស់ និងក្អូតចង្អោរជាដើម អាចបណ្ដាលមកពីកូនអ្នកមិនសូវធននឹងទឹកដោះគោ។ យើងអាចកត់សម្គាល់វាបាន ហើយវាមានលក្ខណៈខុសគ្នាយ៉ាងណាពីអាឡាក់ស្ស៊ីទឹកដោះគោ រឺ ប្រតិកម្មទឹកដោះគោ។

 “ប្រតិកម្ម រឺ​ អាឡាក់ស្ស៊ី ប្រូតេអ៊ីនទឹកដោះគោ” និង “ភាពមិនសូវធននឹងទឹកដោះគោ” ជាទូទៅត្រូវបានប្រើជំនួសគ្នា រឺដូចគ្នា តែការពិតវាទាំងពីរមិនដូចគ្នាទេ។

អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (CMPA) ប៉ះពាល់កុមារអាយុក្រោមមួយឆ្នាំប្រហែល ២-៣% ខណៈដែលភាពមិនធននឹងទឹកដោះគោមានការស្រាវជ្រាវតិចតួច។ ការសង្កេតវិជ្ជសាស្រ្ត និង ការសង្កេតតាមមាតាបិតាអាចបង្ហាញថា ក្មេងៗជាច្រើនអាចមានរោគសញ្ញាយ៉ាងហោចណាស់មួយដែលទាក់ទងនឹងការទទួលទានទឹកដោះគោ។

អាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ (Cow Milk Protein Allergy – CMPA)

រោគវិនិច្ឆ័យអាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោ(CMPA) ជាបញ្ហាសុខភាពធ្ងន់ធ្ងរ។ កុមារដែលមាន “CMPA“ នឹងមានប្រតិកម្មភ្លាមៗ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការទទួលទានទឹកដោះគោ។ តែបើមិនមែនជារោគ“CMPA“ ទេ រោគសញ្ញាអាចពន្យារពេលលេចឡើង។ រោគសញ្ញាភាគច្រើនមានកម្រិតមធ្យមទៅធ្ងន់ធ្ងរហើយអាចរួមមាន៖

  • ហើមជុំវិញមាត់
  • ពិបាកលេប
  • ក្អួតនិងរាគ
  • រាគ
  • ឈាមនៅក្នុងលាមក
  • មិនចង់ទទួលទានអាហារ
  • ការលូតលាស់មិនពេញលេញ
  • ខ្យល់ក្នុងពោះ (Colic)
  • ជំងឺសើស្បែកធ្ងន់ធ្ងរ កន្ទួលឬកន្ទួលក្រហម
  • ក្នុងករណីកម្រ​ អាណាហ្វីឡាក់ទិច (តក់ស្លុត)

ភាពមិនធននឹងទឹកដោះគោ

ភាពមិនធននឹងទឹកដោះគោអាចមានរោគសញ្ញាស្រាលទៅមធ្យម និង បង្ហាញឡើងរៀងយឺតបន្ទាប់ពីទទួលទានទឹកដោះគោ អាការៈ នៃភាពមិនធននឹងទឹកដោះគោរួមមាន៖

  • ហើមពោះ
  • ឧស្ម័ន (Gas)
  • ឈឺពោះ
  • ខ្យល់ក្នុងពោះ (Colic)
  • លាមករៀងរាវ
  • ទល់លាមក

អាការៈនៅក្នុងសួតនិងស្បែកអាចមាន៖

  • ហៀរសំបោររ៉ាំរ៉ៃដែលមិនទាក់ទងនឹងជំងឺ
  • ការក្អករ៉ាំរ៉ៃដែលមិនទាក់ទងនឹងជំងឺ
  • ការឆ្លងរោគត្រចៀកម្តងហើយម្តងទៀត
  • រោគសើស្បែក
  • កន្ទួល​ រមាស់

ភាពខុសគ្នារវាងភាពមិនធននឹងទឹកដោះគោនិងអាឡាក់ស្ស៊ីទឹកដោះគោ

វាអាចជាការពិបាកក្នុងការប្រាប់ពីភាពខុសគ្នារវាងភាពមិនធននឹងទឹកដោះគោ និង អាឡាក់ស្ស៊ីទឹកដោះគោ ព្រោះរោគសញ្ញាអាចស្រដៀងគ្នា​ វិជ្ជបណ្ឌិតជាច្រើនពឹងផ្អែកលើកំរិតនៃរោគសញ្ញា ដោយធ្វើតេស្តឈាម lgE និងធ្វើតេស្តស្បែកដើម្បីជាការធ្វើរោគវិនិច្ឆ័យ។ វិធីសាស្ត្រធ្វើរោគវិនិច្ឆ័យស្តង់ដារគោលចំពោះអាឡាក់ស្ស៊ីប្រូតេអ៊ីនទឹកដោះគោគឺ៖ ‘Oral Challenge Test’ ដែលចៀសវាងទឹកដោះគោទាំងស្រុងអមដោយវេជ្ជសាស្ត្រ និង អោយទទួលទានទឹកដោះគោឡើងវិញអមដោយការត្រួតពិនិត្យវេជ្ជសាស្ត្រនិងការតាមដានរោគសញ្ញា។

ប្រសិនបើកូនអ្នកមានភាពមិនធននឹងទឹកដោះគោ ដែលមានអាការៈដូចរៀបរាប់ខាងលើ​ រូបមន្តទឹកដោះពពែដូចជា Kabrita Goat Milk Formula អាចជាជម្រើសសាកសមសម្រាប់កូនអ្នក។​

ដោយសារក្មេងម្នាក់ៗមានភាពខុសគ្នា យើងសូមណែនាំមាតាបិតាពិគ្រោះជាមួយវិជ្ជបណ្ឌិតជំនាញ ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីរោគសញ្ញាកូនតូចរបស់អ្នកបណ្តាលមកពីអាឡាក់ស្ស៊ី ឬ ភាពមិនធននឹងទឹកដោះគោ។


តើអ្នកចង់ដឹងទេថាតើរូបមន្តនិងអាហារូបត្ថម្ភទឹកដោះពពែ Kabrita សាកសមសម្រាប់កូនអ្នកដែរឬទេ?​ សូមស្វែងយល់បន្ថែមតាម៖ www.kabritakh.com

រូបមន្តទឹកដោះពពែKabrita ជាជម្រើសសម្រាប់កូនតូចរបស់អ្នក ជាពិសេសក្មេងដែលមានភាពមិនធននឹងទឹកដោះគោ​​។ តែមិនសមស្របសម្រាប់ក្មេងដែលត្រូវបានរោគវិនិច្ឆយ័ថាអាឡាក់ស្ស៊ីនឹងប្រូតេអ៊ីនទឹកដោះគោឡើយ។