Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំវក

ឆ្នាំវក កើតមកមានផ្កាយសំណាងមកជាមួយ ថែមទាំងអាចរាប់អានបានមនុស្សល្អៗច្រើនណាស់។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលខ្ពស់ពីមុខរបរ និងការងារ។ ដូចនេះ ក្នុងពេលចាស់ទៅនឹងមិនលំបាកឡើយ។

ឆ្នាំមមែ

ឆ្នាំមមែ ក្នុងពេលវ័យក្មេងអាចនឹងរាងលំបាកបន្តិច ដោយមិនសូវជោគជ័យក្នុងការងារទេ។ ប៉ុន្តែក្នុងពេលមានអាយុរាងច្រើន ចាប់ផ្តើមអាចទទួលបានលាភខ្ពស់ ដោយអាចកែប្រែជីវភាពបានទាំងស្រុង។

ឆ្នាំរោង

ឆ្នាំរោង ក្នុងពេលវ័យក្មេង ឧបសគ្គតែងតែចូលមករក ដោយដោះស្រាយមិនចេះអស់សោះ។ ប៉ុន្តែគេមិនដែរបោះបង់ចោលក្តីសង្ឃឹមឡើយ ដោយតស៊ូទៅមុខជានិច្ច។ ជាហេតុដែលធ្វើឲ្យពេលចាស់ទៅអាចរស់បានយ៉ាងស្រួលវិញ៕