ស្ត្រីមានផ្ទៃពោះនៅអាមេរិកស្លាប់ច្រើនដោយសារមិនបានចាក់វ៉ាក់សាំងកូវីដដោយជំរុញអោយមានការលើកទឹកចិត្តដល់ពួកគេនៅក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ១៩។

ស្ត្រីមានផ្ទៃពោះឬស្ត្រីទើបឆ្លងទន្លេហើយត្រូវបានអំពាវនាវជាបន្ទាន់អោយទៅចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីការពារជីវិតរបស់ខ្លួន បន្ទាប់ពីមានរបាយការណ៍ស្ត្រីមានផ្ទៃពោះឆ្លងកូវីដកាន់តែច្រើនបានចូលមន្ទីរពេទ្យនិងបានស្លាប់។

នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់CNN អាមេរិកបានរាយការណ៍ដោយដកស្រង់សម្តីអ្នក ជំនាញរបស់អាមេរិក។

មជ្ជមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិកហៅកាត់ថា CDC បានចេញអនុសាសន៍បន្ទាន់កាលពីបីថ្ងៃមុននេះ ដើម្បីោយស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលទើបតែបានឆ្លងទន្លេហើយទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩។

CDC បានអោយដឹងថាស្ត្រីមានផ្ទៃពោះតែ៣១ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំង។ ជាលទ្ឋផល គេឃើញស្ត្រីមានផ្ទៃពោះជាច្រើនពាន់នាក់បានចូលមន្ទីរពេទ្យដោយសារកូវីដ១៩ ហើយជាង១៦០នាក់បាន ស្លាប់បាត់ប់ងជីវិត។

អង់គ្លេសក៏បានអំពាវនាវអោយស្ត្រីមានផ្ទៃពោះទៅចាក់វ៉ាក់សាំងកូវីដ១៩ផងដែរដោយនិយាយថាវ៉ាក់សាំងជួយសង្គ្រោះជីវិត។

ប៉ុន្តែអង្គាការសុខភាពិភពលោកវិញហាក់ដូចជាមិនទាន់មានគោលការណ៍ច្បាស់នៅឡើយថាតើស្ត្រីមានផ្ទៃពោះគួរតែចាក់វ៉ាក់សាំងឬយ៉ាងណា។

គេពន្យល់ថាផលប្រយោជន៍ពីការចាក់វ៉ាក់សាំងចំពោះស្ត្រីមានផ្ទៃពោះគឺមានទំហំធំធេងជាងផលវិបាកដែលអាចកើតមានដោយសារការចាក់វ៉ាក់សាំង។

នៅកម្ពុជាយើង ស្ត្រីមានផ្ទៃពោះជាច្រើនក៏មានការស្ទាក់ស្ទើរនៅក្នុងការចាក់វ៉ាក់សំាងកូវីដ១៩ដែរ ដោយបារម្ភអំពី ផលវិបាកដែលអាចកើតមានដោយសារការចាក់វ៉ាសាំង។

ប៉ុន្តែដោយផ្អែកលើអ្វីដែលកើតមាននៅប្រទេសអាមេរិកនោះ ស្ត្រីកម្ពុជាមិនគួរមានភាពស្តាក់ស្ទើរក្នុង ការចាក់វ៉ាក់សាំង ឡើយ ខណះដែលផលប្រយោជន៍វាមានច្រើនលើសលុប។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយចុះ អ្នកគួរតែពិភាក្សាជាមួយ គ្រូពេទ្យអោយបានល្អិតល្អន់។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង