កន្ទួតព្រៃជាផ្លែឈើតូចតែមានវីតាមីន C ខ្ពស់ អាចជាផ្លែឈើដែលមនុស្សជាច្រើនមិនធ្លាប់ស្គាល់ ប៉ុន្តែប្រសិនបើអ្នកដឹងពីអត្ថប្រយោជន៍នៃផ្លែឈើប្រភេទនេះ ជឿថានឹងធ្វើឲ្យមនុស្សជាច្រើន ត្រូវតែប្រញាប់ទៅរកមកញ៉ាំភ្លាម។
ថ្ងៃនេះយើងនឹងនិយាយអំពីអត្ថប្រយោជន៍របស់ផ្លែកន្ទួតព្រៃមកចែករំលែក ធានាថាប្រាកដ ជាត្រូវចិត្តអ្នកអានជាមិនខាន។
សារព័ត៌មានដ៏ល្បីរបស់ថៃអះអាងថា កន្ទួតព្រៃមានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចខាងក្រោមនេះ។
១. បំបាត់អាការក្អក ឈឺបំពង់ក
សម្រាប់មនុស្សជាច្រើនដែលស្គាល់កន្ទួតព្រៃ ប្រហែលជាបានដឹងរួចមកហើយថា ផ្លែឈើប្រភេទនេះអាចព្យាបាលអាការក្អក និងឈឺបំពង់កបានយ៉ាងល្អ នេះក៏ព្រោះតែកន្ទួតព្រៃ សម្បូរទៅដោយវីតាមីន C និងសារធាតុtannins ថែមទាំងមានរសជាតិជូរដែលជួយរំលាយស្លេស និងជួយសំលេងផងដែរ។
២. បំបាត់គ្រុនក្តៅ
ដូចដែលអ្នកបានដឹងហើយថាកន្ទួតព្រៃ មានវីតាមីន C និងសារធាតុtannins ដែលសារធាតុទាំងនេះគឺជាសារធាតុដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ។ ទោះយ៉ាងណាអ្នកដែលមានគ្រុនក្តៅអាចយក កន្ទួតព្រៃមកគៀបយកទឹកផឹក ព្រោះទឹកកន្ទួតព្រៃគេចាត់ទុកថាជាថ្នាំដែលជួយកាត់បន្ថយ និងជួយរំសាយកម្តៅចេញពីរាងកាយ។
៣. បំបាត់ការឈឺធ្មេញ
សម្រាប់អ្នកដែលតែងតែឈឺធ្មេញ អាចព្យាបាលអាការៈឈឺឲ្យថយចុះដោយការញ៉ាំផ្លែកន្ទួតព្រៃ នោះក៏ព្រោះតែកន្ទួតព្រៃ គឺជាផ្លែឈើដែលសំបូរទៅដោយវីតាមីន C ដែលអាចជួយបំបាត់អាការៈបែបនេះបាន។
៤. បំបាត់ការស្រេកទឹក
ការញ៉ាំកន្ទួតព្រៃស្រស់ជួយបំបាត់និងកាត់បន្ថយការស្រេកទឹកបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែពេលខាំកន្ទួតព្រៃ នឹងធ្វើឲ្យទឹកកន្ទួតព្រៃហូរចេញ ទឹកដែលហូរចេញពីកន្ទួតព្រៃនោះហើយ ដែលជួយកែអាការៈបំពង់កស្ងួតបាន ហើយប្រសិនបើផឹកទឹកតាមទៅរឹត តែមានអារម្មណ៍ស្រស់ ស្រាយខ្លាំងឡើង។
៥. បំបាត់អាការៈរមាស់
សម្រាប់នារីៗដែលមានកន្ទួលរមាស់ ឬមានជំងឺសើស្បែក ណែនាំឲ្យយកស្លឹកកន្ទួតព្រៃទៅដាំ ឲ្យពុះរួចយកទៅងូត ឬគ្រាប់ទៅកិនឲ្យម៉ដ្ឋ រួចលាយជាមួយប្រេងកូរឲ្យចូលគ្នា បន្ទាប់មកយកទៅ លាបលើដំបៅ ការធ្វើបែបនេះនឹងជួយបំបាត់កន្ទួលរមាស់ ជួយព្យាបាលដំបៅ និងព្យាបាល ការរលាកទឹកក្តៅ។
៦. ព្យាបាលជំងឺហឺត
សម្រាប់ការព្យាបាលជំងឺហឺតដោយកន្ទួតព្រៃ គ្រាន់តែយកគ្រាប់កន្ទួតព្រៃទៅបុកម៉ដ្ឋជាម្សៅ បន្ទាប់មកយកឆុងជាមួយទឹកក្តៅផឹក វិធីនេះអាចជួយបន្ថយអាការៈហឺតបានយ៉ាងល្អប្រសើរ។
៧. ជំនួយស្បែក
ដោយកន្ទួតព្រៃសម្បូរទៅដោយវីតាមីនសេខ្ពស់ ទើបមានចំណែកក្នុងការជួយស្បែកបានយ៉ាងល្អ ថែមទាំងជួយបន្ថយការកើតស្នាមជ្រីវជ្រួញ ព្រមទាំងជួយអោយស្បែកភ្លឺថ្លាទៀតផង។ ការថែរក្សាស្បែក ជាមួយកន្ទួតព្រៃ នារីៗអាចធ្វើបានដោយយកកន្ទួតព្រៃទៅឈូសឬច្របាច់ហើយយក ទឹកដែលបាន មកលាបលើមុខឬស្បែក។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ។ វាមានបំណងផ្តល់ជូនព័ត៌មានហើយមិនមែនជំនួស ការព្យាបាលដោយគ្រូពេទ្យឡើយ។ វេបសាយសុខភាពមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួន ឯងដោយធ្វើតាមអត្ថបទនេះឡើយ។ ពេលមានជំងឺ សូមជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល៕