ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
បុគ្គលដែលកើតក្នុងឆ្នាំជូត តាំងពីដើមខែ រហូតដល់ចុងខែ ទ្រព្យចូលជាបន្តបន្ទាប់គ្នា។ ជាពិសេស ទោះបីជាអ្នកលះបង់តូចតាច ក៏អាចទទួលបានផលធំមកវិញដែរ។ ជាហេតុដែលធ្វើឲ្យលុយចូលមិនឈប់នោះទេ។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង ក្នុងពេញមួយខែនេះ នឹងមានអ្នកតាមជួយជានិច្ច។ ជាពិសេស ក៏មានអ្នកជួយតម្រង់ទិសឲ្យដើរដល់កន្លែងដែលមានទ្រព្យច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជួបនឹងនិស្ស័យស្នេហ៍របស់ខ្លួនផងដែរ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ពីដើមខែរហូតដល់ចុងខែ នឹងទទួលបានឱកាសច្រើនណាស់។ ជាហេតុដែលធ្វើឲ្យអ្នកងាយឡើងឋានៈ និងប្រាក់ខែបាន។ ជាពិសេស អ្នកក៏អាចទិញបានទាំងផ្ទះ និងឡានផងដែរ៕