ដំឡូងបារាំង គឺជាអាហារដែលមនុស្សជាច្រើនចូលចិត្ត រួមទាំងស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែតើការទទួលទានដំឡូងប៉ះពាល់ដល់ទារកដែរ ឬទេ?
១-តើការទទួលទានដំឡូងបារាំងពេលមានផ្ទៃពោះមានអត្ថប្រយោជន៍អ្វីខ្លះ?
ការទទួលទានដំឡូងបារាំងជួយផ្តល់អាស៊ីតហ្វូលិក
អាស៊ីតហ្វូលិក គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ ហើយអត្ថប្រយោជន៍របស់វាចំពោះស្ត្រីមានផ្ទៃពោះ មិនអាចមើលស្រាលបានឡើយ។ អាស៊ីតនេះ ជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទរបស់កុមារបានច្រើនបំផុត ហើយក៏រួមចំណែកដល់ការបង្កើតប្រព័ន្ធខួរក្បាលដែលមានសុខភាពល្អផងដែរ។ លើសពីនេះទៅទៀត ដំណាក់កាលដំបូងនៃការមានផ្ទៃពោះ គឺជាពេលវេលាដែលស្ត្រីមានផ្ទៃពោះត្រូវការបំពេញបន្ថែមអាហារសម្បូរអាស៊ីតហ្វូលិក ដើម្បីចៀសវាងការរលូតកូន។
ការពារភាពស្លេកស្លាំង
នៅត្រីមាសទី ១ ស្ត្រីមានផ្ទៃពោះ ដែលទទួលទានដំឡូងបារាំង នឹងជួយទ្រទ្រង់រាងកាយប្រឆាំងនឹងភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ ព្រោះមើមនេះមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនចំពោះសុខភាព។ អ្នកគួរតែបន្ថែមជាប្រចាំដើម្បីទទួលបានប្រសិទ្ធភាពអតិបរមា។
បំពេញបន្ថែមវីតាមីន C ដល់រាងកាយ
វីតាមីន C នៅក្នុងដំឡូងបារាំងជួយស្ត្រីមានផ្ទៃពោះពង្រឹងប្រព័ន្ធការពាររាងកាយ។ ក្រៅពីនេះ វាក៏ជួយរាងកាយបង្កើនការស្រូបយកជាតិដែកពីអាហារផ្សេងៗទៀត។
ធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង
ដំឡូងដុត ក៏មានផលវិជ្ជមានចំពោះស្ត្រីមានផ្ទៃពោះដែរប្រសិនបើចម្អិនទាំងសម្បក។ សម្បកដំឡូងមានប៉ូតាស្យូម និងម៉ាញ៉េស្យូមច្រើន ដែលចាំបាច់សម្រាប់ប្រព័ន្ធសរសៃឈាមបេះដូង ដែលមានសុខភាពល្អ។
២-ចំណាំពេលស្ត្រីមានផ្ទៃពោះទទួលទានដំឡូងបារាំង
ថ្វីបើដំឡូងបារាំងនាំមកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដល់រាងកាយម្តាយដែលមានផ្ទៃពោះក៏ដោយ ប្រសិនបើទទួលទានមិនត្រឹមត្រូវវានឹងបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរជាច្រើនទាំងម្តាយ និងកូន។
ការទទួលទានដំឡូងបារាំង ស្ត្រីមានផ្ទៃពោះគួរជ្រើសរើសមើមដែលទើបប្រមូលផលថ្មី កុំបរិភោគមើមដែលមានចំណុចពណ៌បៃតង និងមើមដុះពន្លក។
ដំឡូងបារាំង គឺជាអាហារដែលមានផ្ទុកនូវជាតិម្សៅច្រើន ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានច្រើនពេកទេ ហើយស្ត្រីមានផ្ទៃពោះលើសទម្ងន់ និងធាត់មិនគួរប្រើវាឡើយ។ ហាមដាច់ខាតកុំបរិភោគដំឡូងចំពោះស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។
នៅពេលទទួលទានដំឡូងបារាំងម្តាយគួរតែកំណត់ការប្រើប្រាស់ជាលក្ខណៈអាហារដែលមានជាតិខ្លាញ់ ដូចជាបំពង ដោយប្រើដំឡូងបារាំងដោយការចំហុយ ស្ងោរ ឬធ្វើសាឡាដជំនួសវិញ នឹងនាំមកនូវប្រសិទ្ធភាពខ្ពស់។
៣-កំណត់សំគាល់នៅពេលកែច្នៃដំឡូង
កុំប្រើជាមួយប៉េងប៉ោះ៖ កុំកូរប៉េងប៉ោះ (ជាពិសេសប៉េងប៉ោះខ្ចី) ជាមួយដំឡូងបារាំង មូលហេតុគឺវានឹងបង្កើតជាដុំ ដែលមិនអាចរំលាយបានដែលបង្កគ្រោះថ្នាក់ដល់ក្រពះ។
បន្ទាប់ពីញ៉ាំដំឡូងបារាំង អ្នកមិនគួរញ៉ាំចេកទេ ព្រោះវានឹងបង្កើតកាបូអ៊ីដ្រាតច្រើន ធ្វើឱ្យមនុស្សប្រឈមនឹងការធាត់៕