Join with Health.com.kh on Telegram

ស្បែកមុខស្ងួត​ខ្វះសំណើមអាចជះផលប៉ះពាល់មួយចំនួនគួរឱ្យកត់សម្គាល់។ ថាតើមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអ្វីដែលអាចលេចឡើងនៅពេលស្បែកមុខស្ងួតខ្វះសំណើម ៖

១. ស្បែកមើលទៅស្រអាប់

នៅពេលស្បែកមិនមានជាតិសំណើមគ្រប់គ្រាន់ទេនោះ វានឹងប្រែជាស្រអាប់គ្មានភាពស្រស់ថ្លា ជាពិសេសនៅពេលអ្នកចេញ ឬក្នុងអាកាសធាតុត្រជាក់។ ភាពស្ងួតខ្លាំងក៏អាចបណ្ដាលឱ្យស្បែកប្រែជារបកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរចៀសផុតបញ្ហាស្រអាប់, ឡើងក្រហម, រលាក និងរបក អ្នកចាំបាច់គួរព្យាយាមធ្វើយ៉ាងណាផ្ដល់និងរក្សាសំណើមស្បែកឱ្យបាន។

២. បាត់បង់ការការពារ

ផលិតផលថែរក្សាស្បែកមួយចំនួនអាចធ្វើឱ្យស្បែកស្ងួត ជាពិសេសនៅពេលវាមានផ្ទុកសារធាតុ salycilic acid, សារធាតុ retinoids និងសារធាតុ benzoyl peroxide ហើយនេះជាមូលហេតុដែលអ្នកចាំបាច់ត្រូវប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយ។

៣. ស្បែកប្រែជារមាស់

ក្រោយពេលងូតទឹករួចអ្នកអាចនឹងមានអារម្មណ៍ថាស្បែកឡើងតឹង ហើយរមាស់។ អាការៈនេះមិនបាត់ទៅវិញភ្លាមឡើយដរាបណាអ្នកចេះប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកក្រោយពេលងូតទឹករួច។

៤. ស្បែកមើលទៅមិនរលោងក្រោយផាត់មុខរួច

ផលប៉ះពាល់គួរឱ្យកត់សម្គាល់មួយនៃការមិនលាបផលិតផលផ្ដល់សំណើមលើស្បែកនោះ គឺភាពមិនរលោងម៉ដ្ឋស្អាតនៅពេលអ្នកតុបតែងមុខ។ ដូច្នេះដើម្បីជាការប្រើប្រាស់ចូលលាបផលិតផលផ្ដល់សំណើមដល់ស្បែកនិងរងចាំរហូតដល់វាជ្រាបចូលស្បែកជាមុនសិន សឹមប្រើប្រាស់គ្រឿងតុបតែងមុខផ្សេងទៀត។

៥. ស្នាមជ្រីវជ្រួញលេចឡើងកាន់តែច្រើន

នេះក៏ព្រោះតែស្បែកត្រូវការសំណើមគ្រប់គ្រាន់ជាប្រចាំដើម្បីរក្សាភាពទន់និងតឹងណែន។ កង្វះសំណើមអាចបណ្ដាលឱ្យស្បែកប្រែជាស្ងួត ហើយងាយនឹងលេចឡើងនូវស្នាមខ្សែ ក៏ដូចជាស្នាមជ្រួញ។ ជាលទ្ធផលសម្រស់របស់អ្នកអាចនឹងមើលទៅចាស់ជាងអាយុពិត៕