មនុស្សប្រុសដែលកើតក្នុងឆ្នាំទាំង៤ខាងលើ ជាស្វាមីដែលតែងតែទុកប្រពន្ធជាធំ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុរសដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ក្រោយពេលដែលរៀបការរួច។ គេជាមនុស្សដែលតែងតែយកចិត្តទុកដាក់ចំពោះស្វាមី និងកូន។ ដូចនេះ មនុស្សស្រីដែលរៀបការជាមួយគេ នឹងមានសុភមង្គលជាខ្លាំង។
ឆ្នាំវក
បុរសដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលចិត្តល្អ ប៉ុន្តែមានចិត្តតក់ក្រហល់បន្តិច។ តែគេជាស្វាមីដែលស្រឡាញ់គ្រួសារណាស់ ថែមទាំងពូកែរកប្រាក់ទៀតផង។
ឆ្នាំមមី
ស្វាមីដែលកើតក្នុងឆ្នាំនេះ ជាប្តីដែលពូកែដោះស្រាយបញ្ហា។ នៅពេលដែលមានជម្លោះកើតឡើងម្តងៗ គេនឹងអាចដោះស្រាយបានយ៉ាងល្អ។ ជាពិសេស គេជាស្វាមីដែលស្រឡាញ់ប្រពន្ធណាស់ ហើយពូកែរកលុយផងដែរ។
ឆ្នាំម្សាញ់
បុរសដែលកើតក្នុងឆ្នាំនេះ ពុំសូវនិយាយឡើយពេលធម្មតា ប៉ុន្តែគេជាមនុស្សដែលមានចិត្តស្មោះ។ លុយដែលគេរកបានតែងតែប្រគល់ឲ្យប្រពន្ធទាំងអស់៕