Join with Health.com.kh on Telegram

ថាតើអ្នកអាចជួបប្រទះអាការៈអ្វីខ្លះនៅពេលជិតមករដូវ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈចំនួន ៩ដែលអាចលេចឡើងនៅមុនពេលមករដូវ ៖

១. ឡើងមុន

ការមករដូវអាចបណ្ដាលឱ្យអ័រម៉ូនក្នុងរាងកាយប្រែប្រួលដែលជះឥទ្ធិពលលើការរីកធំនិងសកម្មហួសនៃក្រពេញខ្លាញ់។ ជាលទ្ធផលស្បែកអាចប្រែជាឡើងខ្លាញ់ខ្លាំងជាងធម្មតាបង្កើនឱកាសនៃការកើតមុន។

២. អារម្មណ៍ឆាប់ប្រែប្រួល

អារម្មណ៍ឆាប់ប្រែប្រួលជាកត្តាចម្បងបំផុតមួយដែលអាចចង្អុលបង្ហាញថា អ្នកជិតមករដូវហើយ។ កត្តានេះក៏ផ្សារភ្ជាប់នឹងបញ្ហាអតុល្យភាពអ័រម៉ូនផងដែរ។

៣. ក្ដៅភាយៗ

វាជារឿងធម្មតាទេដែលអ្នកអាចនឹងជួបប្រទះអាការៈក្ដៅភាយៗជាពិសេសលើមុខកំឡុងពេលពី ២ ទៅ ៣ថ្ងៃមុនមករដូវ។ ហើយនេះក៏បណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនដែរ។

៤. សុដន់ឡើងតឹងណែន

នៅមុនពេលមករដូវអ្នកអាចនឹងសម្គាល់ឃើញថា សុដន់របស់អ្នកប្រែឡើងតឹងណែន និងជួនកាលឈឺនៅពេលប៉ះ។

៥. ចុកពោះ

មិនត្រឹមតែកើតមានកំឡុងពេលមករដូវតែម្ដងឡើយ ស្ត្រីភាគច្រើនក៏ជួបប្រទះអាការៈឈឺចុកក្នុងពោះរយៈពេលពី ២ ទៅ ៣ថ្ងៃមុនមករដូវផងដែរ។ ពេលខ្លះពោះរបស់អ្នកអាចនឹងហើម។

៦. ឈឺក្បាល

អ្នកអាចនឹងជួបប្រទះអាការៈឈឺក្បាលក្នុងកំឡុងពេលពី ២ ទៅ ៣ថ្ងៃមុនមករដូវ។ ទោះជាយ៉ាងណាកុំបារម្ភ! អាការៈនេះអាចនឹងបាត់ទៅវិញភ្លាមៗក្រោយមករដូវ។

៧. ឈឺខ្នង

វាក៏ជារឿងធម្មតាដែរនៅពេលអ្នកមានអារម្មណ៍ឈឺខ្នងនៅមុនពេលមករដូវពី ២ ទៅ ៣ថ្ងៃ។ ជាញឹកញយការឈឺចាប់ គឺកើតមាននៅខ្នងផ្នែកខាងក្រោម និងអាចរាលដាលដល់ភ្លៅផងដែរ។

៨. ឃ្លានអាហារខ្លាំង

ប៉ុន្មានថ្ងៃមុនពេលមករដូវ អ្នកអាចនឹងមានអារម្មណ៍ឃ្លានអាហារផ្សេងៗ ជាពិសេសអាហារផ្អែមៗខ្លាំង៕