Join with Health.com.kh on Telegram

សម្រាប់ស្ត្រីបើចង់កម្ចាត់ពុកមាត់ដោយមិនបាច់កោរមិនពិបាកឡើយ! គួរធ្វើបែបណា? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើរមៀតកម្ចាត់រោមពុកមាត់ ៖

១. រមៀតនិងទឹកដោះគោ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ដ្ឋ ១ស្លាបព្រាបាយជាមួយទឹកដោះគោស្រស់ៗឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើរោមពុកមាត់។ រងចាំសម្រាប់រយៈពេល ១៥នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញ។

២. រមៀតនិងផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ដ្ឋ ឬម្សៅរមៀត ១ស្លាបព្រាបាយជាមួយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើពុកមាត់ និងរងចាំសម្រាប់រយៈពេល ១៥នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញ។

៣. រមៀតនិងទឹក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយរមៀតម៉ដ្ឋជាមួយទឹកធម្មតា ១ស្លាបព្រាបាយស្មើគ្នាឱ្យក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយលើពុកមាត់ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។

៤. រមៀត, យ៉ាអួរ និងទឹកឃ្នុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយយ៉ាអួរ ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេនិងម្សៅមៀត ១ចិប។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើរោមពុកមាត់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ ដុសចេញថ្នមៗ ប​ន្ទាប់មកសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕