អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​តែងតែ​ត្រូវបាន​គ្រូពេទ្យ​ផ្តល់​អាហារ​ជាច្រើន​ប្រភេទ ដើម្បី​ជួយ​កូន​របស់​ពួកគេ​លូតលាស់​។ ទោះយ៉ាងណា​អាហារ​ខាងក្រោម​នេះ នឹង​ប៉ះពាល់​ដល់​គុណភាព​ទឹកភ្លោះ ដែល​អ្នក​ម្តាយ​គួរ​ជៀសវាង​ជាដាច់ខាត​។

​ត្រីងៀត​ខ្វះ​ជីវជាតិ​ធ្វើឱ្យ​ទឹកភ្លោះ​ល្អក់​

​ត្រីងៀត​ជា​ម្ហូប​ដែល​មិនមាន​សារធាតុចិញ្ចឹម​ច្រើន ហើយ​ពិតជា​មិនល្អ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​គ្រោះថ្នាក់​ជាង​ប្រសិនបើ​ម្តាយ​ញ៉ាំ​ត្រីងៀត​ដែល​បាន​ប្រើ​សារធាតុ​គីមី​។ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ទទួលទាន​ត្រីងៀត​ច្រើន​មិន​ត្រឹមតែ​មិនមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​សម្រាប់​ការលូតលាស់​ទារក​នោះទេ ប៉ុន្តែ​ថែមទាំង​ងាយ​នឹងមាន​ជំងឺ​ក្រពះ ពោះវៀន និង​ការបង្ក​រោគ​ដ៏​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​។​

​អាហារ​ដែលមាន​ជាតិ​ប្រៃ និង​ជូរ គឺមាន​គ្រោះថ្នាក់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

​អាហារ​ជ្រក់ ពិតជា​មិន​សមស្រប​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​អំបិល​ច្រើនពេក ដែល​អាច​បណ្តាលឱ្យមាន​ជំងឺ​សរសៃឈាម បេះដូង និង​ជំងឺ​ជាច្រើន​ទៀត​។ អាហារ​ប្រៃ​បណ្តាលឱ្យ​ទារក​ផលិត​តម្រង​ទឹកភ្លោះ​តិច​។ នេះ​ងាយស្រួល​នាំឱ្យ​ទឹកភ្លោះ​របស់​ម្តាយ​ល្អក់ ដូច្នេះ​ដើម្បី​ធានាបាន​នូវ​បរិយាកាស​រស់នៅ​ល្អ​បំផុត​សម្រាប់​ទារក អ្នក​គួរតែ​ញ៉ាំ​អាហារ​មាន​រស់ជាតិ​ស្រាលៗ ដើម្បីឱ្យ​ទឹកភ្លោះ​នៅក្នុង​ទារក​មាន​ផាសុកភាព​។

​ស្ត្រី​មាន​ផ្ទៃពោះ​ចៀសវាង​ទទួលទាន​អាហារ​ដែលមាន​ជាតិ​ប្រៃ​ពេក​

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​រាងកាយ​របស់​ម្តាយ​ផ្ទុក​ជាតិ​ទឹក​ច្រើន ដូច្នេះ​តម្រូវការ​អំបិល គឺ​ខ្ពស់ជាង ហើយ​នាង​ចង់​ញ៉ាំ​ប្រៃ​ជាង​ធម្មតា​។ ការទទួល​ទាន​អាហារ​ដែលមាន​ជាតិ​ប្រៃ​ពេក បង្កើន​ហានិភ័យ​នៃ​ជំងឺ​ហើមពោះ ការរក្សា​សារធាតុ​រាវ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ការពុល​ពេល​មាន​ផ្ទៃពោះ ជំងឺ​បេះដូង ជំងឺសរសៃប្រសាទ ភាព​ក្រៀមក្រំ នោម​តិច ការថយចុះ​ទឹកមាត់ បង្កើត​បរិយាកាស​សម្រាប់​បាក់តេរី​រីកលូតលាស់​រីកលូតលាស់ …​។​

​អាហារ​ដែលមាន​ជាតិ​ប្រៃ​បណ្តាលឱ្យ​ទារក​ផលិត​តម្រងទឹក​ភ្លោះ​កាន់តែ​តិច​ទៅៗ​ដែល​បណ្តាលឱ្យ​ទឹកភ្លោះ​ប្រែជា​ល្អក់ និង​ស្ងួត​ទោះបីជា​ទឹក​ត្រូវបាន​រក្សាទុក​ច្រើន ដែល​បណ្តាលអោយ​ហើម​ដៃ និង​ជើង​ក៏ដោយ​។​

​អាហារ​ដែលមាន​ជាតិ​ស្ករ និង​កាឡូរី​ខ្ពស់​

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ស្ត្រី​ត្រូវ​ការបន្ថែម​សារធាតុចិញ្ចឹម​ជាច្រើន ប៉ុន្តែ​ការគ្រប់គ្រង​ទម្ងន់​មាន​សារៈសំខាន់​ណាស់​។ អាហារ​ដែលមាន​ជាតិ​ស្ករ និង​កាឡូរី​ខ្ពស់ អាចធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើង​ទម្ងន់​យ៉ាង​ឆាប់រហ័ស​។

​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​

​អាហារ​ចៀន និង​មាន​ជាតិ​ខា​ញ់ ច្រើន​តែមាន​រសជាតិ​ទាក់ទាញ ប៉ុន្តែ​មិនល្អ​សម្រាប់​សុខភាព​។ អំឡុងពេល​មាន​ផ្ទៃពោះ​ស្ត្រី តែងតែមាន​អារម្មណ៍​ឃ្លាន​អាហារ ប៉ុន្តែ​ប្រាកដ​ណាស់​ចៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ទាំងនេះ​។ អាហារ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើង​ទម្ងន់​ដោយ​មិនអាច​គ្រប់គ្រង​បានទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទារក​ក្នុង​ផ្ទៃ​ទៀតផង​។​

​ជាពិសេស​អាហារ​ចៀន​នៅតាម​ដងផ្លូវ​ដោយ​ប្រើ​ប្រេង​ចម្អិន​កខ្វក់​អាច​នាំមក​នូវ​ជាតិពុល​ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​។​

​សារធាតុ​រំញោច​ធ្វើឱ្យប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​

​អំឡុងពេល​មាន​ផ្ទៃពោះ​អ្នក​ម្តាយ​ត្រូវ​ចៀសវាង​ភេសជ្ជៈ​ដែលមាន​ជាតិ​រំញោច​ដូចជា​អាល់កុល កាហ្វេ … វា​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ទារក​ធ្វើឱ្យ​ទឹកភ្លោះ​ថយចុះ ល្អក់ មាន​ជាតិពុល និង​ធ្វើឱ្យ​ទារក​ប្រឈម​នឹង​គ្រោះថ្នាក់​។​

​សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​អាហារ​ខាងលើ ដើម្បី​ការពារ​សុខភាព​អ្នក និង​កូន​អ្នក​!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង