ការលាបឡេការពារកម្តៅព្រះអាទិត្យច្រើនតែអាចការពារអ្នកបានពីការរលាកស្បែក និងការខូចខាតស្បែកតិចតួចដែរ។ យ៉ាងណាមិញ ករណីដែលអ្នកមិនចេះប្រើឡេការពារកម្តៅព្រះអាទិត្យទេ អ្នកអាចនឹងជួបបញ្ហាដូចខាងក្រោមនេះបាន៖

  • មានការប្រែប្រួលច្រើនលើស្បែកដូចជា កើតប្រជ្រុយ និងស្នាមអ៊ុចៗលើសស្បែកដោយសារតែពន្លឺព្រះអាទិត្យដែលអាចក្លាយទៅជាមហារីកស្បែកនៅថ្ងៃក្រោយបាន
  • ស្បែកអាចនឹងឆាប់ចាស់មុនអាយុ រួមទាំងមានស្នាមអ៊ុចៗពណ៌ខ្មៅៗ ដែលមើលទៅមានលក្ខណៈដូចជាស្បែកគោ និងជ្រីវជ្រួញ
  • ប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ ដែលវាបង្កឡើងដោយសារតែរាងកាយឆ្លើយតបនឹងស្បែកដែលកំពុងតែរលាក
  • ខូចខាតដល់ភ្នែក
  • បង្កើនការប្រឈមនឹងជំងឺមហារីកស្បែក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង