ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ប្តីប្រពន្ធដែលកើតក្នុងឆ្នាំខាងក្រោម។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមែ និងមមី

ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ថ្វីត្បិតតែមានកើតជម្លោះជាមួយគ្នា ប៉ុន្តែមិនសូវច្រើនឡើយ។ ប៉ុន្តែក្រោយពេលដែលរៀបការយូរនឹងរស់នៅកាន់តែចុះសម្រុងនឹងគ្នា។ ជាហេតុដែលធ្វើឲ្យគេអាចរាប់លុយជាមួយគ្នាច្រើនតែម្តង។

ឆ្នាំខាល និងកុរ

ឆ្នាំខាល និងកុរ បើរៀបការជាមួយគ្នា គឺយល់ចិត្តគ្នាណាស់។ ថ្វីត្បិតតែក្នុងពេលទើបរៀបការរួច ជីវភាពរាងពិបាកបន្តិច ប៉ុន្តែក្រោយមកគឺគេអាចរកបានលុយច្រើនណាស់។ ជាហេតុដែលធ្វើឲ្យគេអាចអង្គុយរាប់លុយជាមួយគ្នាបានច្រើនតែម្តង។

ឆ្នាំមមី និងវក

ឆ្នាំទាំងពីរនេះ ក្រោយរៀបការជាមួយគ្នា ទោះជាលំបាកយ៉ាងណាក៏គេដឹកដៃគ្នាឆ្លងផុតដែរ។ ក្រោយពេលដែលរស់ដោយលំបាករួច នឹងអាចដើរចូលជីវភាពដែលល្អខ្លាំង។ ជាហេតុដែលធ្វើឲ្យគេអាចអង្គុយរាប់លុយជាមួយគ្នាតែម្តង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង