ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
កូនដែលកើតក្នុងឆ្នាំរោង ជាកូនដែលស្តាប់បង្គាប់ខ្លាំង មិនដែរធ្វើឲ្យប៉ាម៉ាក់បារម្ភពីគេឡើយ។ ជាពិសេស ក្នុងផ្នែករកលុយគឺគេពូកែខ្លាំងណាស់ ដោយអាចរកបានប្រាក់ច្រើនមហាសាលតែម្តង។ ដូចនេះ ប៉ាម៉ាក់នឹងមិនលំបាកនោះទេ។
ឆ្នាំជូត
កូនដែលកើតក្នុងឆ្នាំជូត ជាកូនដែលមានភាពស្មោះត្រង់ ដោយមិនចេះលាក់នោះទេ។ ជាពិសេស ប៉ាម៉ាក់របស់គេនឹងមិនព្រួយបារម្ភពីគេឡើយ ដោយរងចាំតែទទួលយកទ្រព្យធំពីគេតែប៉ុណ្ណោះ។
ឆ្នាំច
កូនដែលកើតក្នុងឆ្នាំច ជាកូនដែលនាំភាពរីករាយជូនមាតាបិតា។ ជាពិសេស គេក៏អាចនាំទ្រព្យធំជូនពួកគាត់ផងដែរ។ ជាហេតុដែលធ្វើឲ្យមានប្រាក់ច្រើនក្នុងគ្រួសារតែម្តង៕