តើអ្នកធ្លាប់កត់សំគាល់ទេថាច្រើនដងហើយរាងកាយរបស់អ្នកចុះខ្សោយដោយមិនដឹងពីមូលហេតុច្បាស់លាស់? នឹងដឹងថាខ្លួនឯងកើតអ្វីនៅពេលដែលទៅមន្ទីរពេទ្យ។ មូលហេតុមួយដែលធ្វើឲ្យរាងកាយចុះខ្សោយ នេះក៏ព្រោះតែ ប្រព័ន្ធការពាររាងកាយចុះខ្សោយ បរិមាណនៃគ្រាប់ឈាមសចុះទាបជាងធម្មតា។ ថ្ងៃនេះដើម្បីកុំអោយបារម្ភ យើងសូមនាំយកអាហារ ៨ ប្រភេទដែលជួយបង្កើនគ្រាប់ឈាមសក្នុងរាងកាយ រហូតដល់អាច ការពារការឆ្លងមេរោគនិងជំងឺធ្ងន់ធ្ងរ។ តោះទៅមើលថាតើមានអាហារប្រភេទណាខ្លះ?
១. ត្រីសមុទ្រ
ត្រីសមុទ្រមិនថា ត្រីសាម៉ុង ត្រីធូណា ត្រីម៉ាការ៉ែល ឬត្រីសាឌីនក៏ដោយ សុទ្ធតែសំបូរទៅ ដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ។ អាស៊ីតខ្លាញ់ប្រភេទនេះមានភាពចាំបាច់ដល់ការបង្កើតកោសិកាគ្រាប់ឈាមស ទើបធ្វើឲ្យកោសិកាគ្រាប់ឈាមសដំណើរការល្អធ្វើឲ្យប្រព័ន្ធភាពស៊ាំអាចដំណើរការបានយ៉ាងមានប្រសិទ្ធភាព។
២. សាច់
សាច់សត្វគ្មានខ្លាញ់ឬសាច់មាន់ ចាត់ចូលជាអាហារដែលសំបូរទៅដោយប្រូតេអ៊ីនខ្ពស់ ដែលជួយ បង្កើតនិងជួសជុលកោលិកាផ្សេងៗនៅក្នុងរាងកាយ ហើយក៏ជាអង្គប្រកបសំខាន់ នៃសាងប្រព័ន្ធ ការពាររាងកាយផងដែរ។ ក្រៅពីនេះក៏មានផ្ទុកជាតិស័ង្កសីដែលមានសមត្ថភាពក្នុងការបង្កើនការធ្វើការរបស់ប្រព័ន្ធការពាររាងកាយផងដែរ។
៣. ស៊ុតពណ៌ស
ស៊ុតសគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងជាអាហារដែលគ្រូពេទ្យតែងតែណែនាំអោយទទួលទាន ដើម្បីបំពេញបន្ថែមនូវប្រូតេអ៊ីនក្នុងរាងកាយ។ ជាពិសេសចំពោះអ្នកជំងឺដែលមានបរិមាណគ្រាប់ឈាមទាប រួមទាំងអ្នកជំងឺដែលកំពុងទទួលការព្យាបាលដោយគីមីបំបាត់ ដែលប៉ះពាល់ដល់ខួរឆ្អឹង ទើបធ្វើឲ្យការផលិត គ្រាប់ឈាមថយចុះ សំខាន់ជាងនេះទៅទៀតស៊ុតសក៏មានផ្ទុកនូវអាស៊ីត អាមីណូ ដែលសំខាន់ៗ ជាច្រើនប្រភេទទៀត។
៤. តៅហ៊ូស៊ុត
តៅហ៊ូស៊ុតគឺជាអាហារសម្បូរប្រូតេអ៊ីនល្អ សមរម្យសម្រាប់នារិៗ ដែលមិនចូលចិត្តឬធុញ ទ្រាន់នឹង ការញ៉ាំសាច់ឬស៊ុតស ក៏អាចប្តូរមកទទួលទានតៅហ៊ូស៊ុតជំនួសវិញក៏បានដែរ។
៥. ទឹកដោះ low fat
ទឹកដោះ low fat គឺល្អសម្រាប់ការបន្ថែមប្រូតេអ៊ីននិងវីតាមីនឌីដល់រាងកា ព្រមទាំងជាអាហារដែល រាងកាយអាចនាំទៅប្រើដើម្បីបង្កើតប្រព័ន្ធការពាររាងកាយបានទៀតផង។
៦. យ៉ាអួ
ដោយសារតែយ៉ាអួមានផ្ទុកនូវ microorganism ប្រភេទល្អ វីតាមីនឌីនិងប្រូតេអ៊ីន ដែលមានគុណភាពល្អ។ ដូច្នេះទើបត្រូវបានគេចាត់ទុកថាជាអាហារមួយប្រភេទដែលជួយ បង្កើនគ្រាប់ឈាម សដូចគ្នា។ សារធាតុអាហារទាំងនេះជួយជំរុញការផលិតគ្រាប់ឈាមសនិង Antibodies ដើម្បីកម្ចាត់មេរោគបានយ៉ាងមានប្រសិទ្ធភាពខ្លាំងឡើង។
៧. តែបៃតង
តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឈ្មោះថា EGCG មានចំណែកជួយ ជំរុញប្រព័ន្ធការពាររាងកាយ និងមានផ្ទុក amino acid altheanine ដែលជាអាស៊ីត ដែលជួយបង្កើតសារធាតុសំខាន់សម្រាប់កោសិកាគ្រាប់ឈាមសប្រភេទ T-Cells ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺបានយ៉ាងល្អ។
៨. ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាច្រើនប្រភេទសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ហើយក៏មានផ្ទុកជាតិ ស័ង្កសីដែលជួយរំញោចការធ្វើការរបស់កោសិកាគ្រាប់ឈាមស ព្រមទាំងបង្កើនការផលិត កោសិកាគ្រាប់ ឈាមសប្រភេទ T-Cells ផងដែរ។
ក្រៅពីលើអាហារទាំង ៨ មុខដែលបានរៀបរាប់ខាងលើ នៅមានប្រភេទអាហារជាច្រើនផ្សេងទៀតដែរ ដែលជួយបង្កើនកោសិកាគ្រាប់ឈាមស។ ព្រមទាំងជួយការពាររាងកាយមិនឲ្យឆ្លងមេរោគយ៉ាងងាយឬឈឺធ្ងន់ធ្ងរដូចជា ផ្លែក្រូច ផ្លែcherry ផ្លែkiwi ម្ទេសផ្លោក និងផ្សិត យ៉ាងណាកុំភ្លេចរកអាហារទាំងនេះញ៉ាំណា ដើម្បីមិនឲ្យរាងកាយងាយនឹងមាន អារម្មណ៍នឿយហត់ ព្រោះអាហារទាំងអស់នេះសុទ្ធតែមានសារធាតុដែលជួយបង្កើនកោសិកា គ្រាប់ឈាមសក្នុងរាងកាយនោះឯង។