អ្នកអាចនឹងគិតថាជំងឺហឺតគឺជាជំងឺដែលកើតលើវ័យកុមារ ប្រហែលជាមិនមានច្រើនទេ នៅលើមនុស្សពេញវ័យ។ ប៉ុន្តែមានប្រហែលជា៥ភាគរយនៃមនុស្សពេញវ័យជនជាតិអាមេរិក និងប្រមាណជា៥០០០០០នាក់ត្រូវបានចូលសម្រាកក្នុងមន្ទីរពេទ្យជារៀងរាល់ ឆ្នាំ។
ជាការពិតណាស់ជំងឺហឺតគឺតែងតែមានសភាពធ្ងន់ធ្ងរគ្រប់គ្រាន់ដែលទាមទារអោយមានការសម្រាកនៅក្នុងមន្ទីរពេទ្យ។ វាអាចបណ្តាលឲមានរោគសញ្ញាម្តងម្កាល និងក្នុងរយ:ពេលខ្លីតែប៉ុណ្ណោះដូចជាការក្អក ពិបាកដកដង្ហើមជាដើម។ ប៉ុន្តែលុះត្រាតែជំងឺហឺត របស់អ្នកមានការគ្រប់គ្រងបានល្អដោយវាអាចរំខានដល់សកម្មភាពធម្មតា និងអាច ទទួលបានធូស្រាលវិញយ៉ាងឆាប់រហ័ស។

ជំងឺហឺតកើតមានឡើងនៅពេលដែលផ្លូវដង្ហើមដ៏សំខាន់របស់សួតដែលជាទងសួតតូចៗ(Bronchioles)ក្លាយជារលាក ហើយមានការឆ្លើយតបខ្លាំងជាមួយនឹង”វត្ថុរំញោច(Triggers)” ។ ក្នុងអំឡុងពេលនៃការវាយប្រហារពីជំងឺហឺតសួតបានផលិតស្លេះយ៉ាងច្រើនបន្ថែមទៀត ហើយជញ្ជាំងទងសួតតូចៗ(bronchioles)ត្បៀតតូចចង្អៀតដែលជាហេតុធ្វើឲមានការពិបាកក្នុងការដកដង្ហើម។
មិនមានវិធីព្យាបាលអោយជាសះស្បើយនៅឡើយទេប៉ុន្តែស្ទើរតែមនុស្សគ្រប់គ្នាអាចកាត់បន្ថយ និងលុបបំបាត់ចោលទាំងស្រុងនៃរោគសញ្ញារបស់វា។ <<បើទោះជាអ្នកកំពុងតែប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺហឺតអ្នកប្រហែលជាអាចកាត់បន្ថយនូវកម្រិតប្រើប្រាស់ ឬចំនួនដងនៃការប្រើប្រាស់បានជាង៥០ភាគរយដោយគ្រាន់តែអនុវត្តការត្រួតពិនិត្យរបៀបរស់នៅអោយបានល្អ>> ។នេះបើតាមប្រសាស៏របស់វេជ្ជបណ្ឌិតThomas F. Plaut ។
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលវេជ្ជបណ្ឌិតបានផ្ដល់អនុសាសន៍ដល់អ្នកដើម្បីអនុវត្ត:
ស្វែងរកមូលហេតុនៃអាឡែរហ្ស៊ី ជាង៨០%នៃមនុស្សពេញវ័យដែលមានជំងឺហឺតមាន អាឡែរហ្ស៊ីដែលភ្ញោច ឬធ្វើអោយរោគសញ្ញាកាន់តែអាក្រក់។ <<គ្រប់គ្នាដែលបានប្រើប្រាស់ថ្នាំជារៀងរាល់ថ្ងៃសម្រាប់ព្យាបាលជំងឺហឺតត្រូវការដើម្បីរកឲឃើញនូវមូលហេតុនៃអាឡែរហ្ស៊ី>> នេះជាប្រសាស៏របស់លោកបណ្ឌិតPlaut ។ ចូរគិតថាតើពេលណាដែលរោគសញ្ញារបស់អ្នកបានកើតមានឡើង និងអ្វីដែលអ្នកកំពុងបានធ្វើនៅពេលនោះដើម្បីរកឲអោយឃើញថាវាមកពីមូលហេតុអ្វី។

បើកកង្ហារបន្ទប់ទឹក
មេរោគផ្សិតគឺជាអ្នកភ្ញោចអោយមានជំងឺហឺតចំបងគេ ហើយវាអាចលូតលាស់នៅក្នុងបន្ទប់ទឹក និងតំបន់ផ្សេងទៀតដែលមានសំណើមខ្ពស់។ ខ្យល់បក់ចេញចូលពិតជាមានសារៈសំខាន់។ ប្រើកង្ហាបន្ទប់ទឹករៀងរាល់ពេលដែលអ្នកងូតទឹកដើម្បីជួយយកសំណើមដែលផ្សិតត្រូវការដើម្បីលូតលាស់ចេញ។
បើកបង្អួចនៅពេលដែលអ្នកចំអិនម្ហូប
ក្លិនដ៏ខ្លាំងពីផ្សែងអាហារហោះពេញផ្ទះឧទាហរណ៍ក្លិនប្រេងក្នុងខ្ទឹមបារាំង និងខ្ទឹមសឆៅជាញឹកញាប់អាចធ្វើអោយរលាកផ្លូវដង្ហើម និងបង្កអោយមានការវាយប្រហារពីជម្ងឺហឺត។ បើកង្ហាផ្សែង ឬបើកបង្អួចនៅពេលដែលអ្នកចំអិនដើម្បីជួយបក់យកក្លិនចេញទៅខាងក្រៅ។
គ្រប់គ្រងភាពតានតឹង
យូហ្គា(Yoga) ការដកដង្ហើមជ្រៅៗ និងបច្ចេកទេសផ្សេងទៀត សម្រាប់ការកាត់បន្ថយភាពតានតឹងគឺពិតជាមានប្រយោជន៍សម្រាប់អ្នកមានជំងឺហឺត ដោយសារតែវាអាចជួយធ្វើអោយផ្លូវដង្ហើមបើកកាន់តែធំពេញលេញ។នេះជាការលើកឡើងរបស់លោកបណ្ឌិតPlaut៕
