​យើង​ធ្លាប់បាន​និយាយ​អំពី​ផ្លែឈើ​ជា​ច្រើន​រួចមកហើយ​ដែល​វា​មាន​ផល​ល្អ​ចំពោះ​សុខភាព​ស្បែក​។ ថ្ងៃនេះ ខ្ញុំ​នឹង​លើកយក​អំពី​អត្ថប្រយោជន៍​មួយទៀត​របស់​ផ្លែ​ម្នាស់​ចំពោះ​ស្បែក​មនុស្ស​យើង​។ វា​មិន​ខុសគ្នា​ពី​ផ្លែ​ល្ហុង​ទេ ព្រោះ​ផ្លែ​ម្នាស់​គឺជា​ឱសថ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ​របស់​ស្បែក និង​ជួយ​អោយ​ស្បែក​ស្រល់​ស្អាត​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ខ្លះៗ​ចំពោះ​ផ្លែ​ម្នាស់​សម្រាប់​ជួយ​អោយ​ស្បែក​មាន​សុខភាព​ល្អ​៖

  • ចូរ​បន្តក់​ទឹក​ដែល​ចម្រាញ​ចេញពី​ផ្លែ​ម្នាស់​លើ​សម្លី​ដើម្បី​យក​មក​លាប​លើ​មុខ ហើយ​ទុក​វា​ចោល​រយៈពេល​ចាប់ពី ៥​នាទី​ឡើង​ទៅ​។ ទឹក​ចម្រាញ​ចេញពី​ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​សារធាតុ Alpha-Hydroxy Acids ដែល​ទៅ​ជួយ​បន្ថយល្បឿន​ដំណើរ​នៃ​ការ​ចាស់​ទៅតាម​អាយុ​បាន​។
  • អ្នក​អាច​យក​ចំណិត​ម្នាស់​ដែល​ទុំ​ទៅ​បិទមុខ​បាន​។ អ្នក​អាច​បន្ថែម​ទឹកឃ្មុំ​ជាមួយនឹង​ផ្លែ​ម្នាស់ ឬ​បន្ថែម​គ្រឿងផ្សំ​ផ្សេងៗ​ទៀត​ដែល​អ្នក​ចូលចិត្ត​ក៏​បាន​ដែរ​។
  • កាត់​ចំណិត​ផ្លែ​ម្នាស់ និង​ប្រើ​វាស​សម្រាប់​មក​ត្រដុស​រាងកាយ​ពេល​ងូតទឹក​។
  • ចូរ​ត្រដុស​ចំណិត​ផ្លែ​ម្នាស់​នៅ​ស្បែក​ណា​ដែល​គ្រឺមៗ ឬ​មាន​ស្នាម​ខ្មៅៗ និង​ជាំ​ដើម្បី​បន្ថយឥទ្ធិពល​នៅ​កន្លែង​នោះ​។ ប៉ុន្តែ​ចូរ​លាងវា​ចេញ​វិញ​នៅ​រយៈពេល ៥​នាទី​ក្រោយ​។ បើសិន​ជា​អ្នក​ទុក​វា​យូរ​ជាង ៥​នាទី ជាតិ​អាស៊ី​ន​នឹង​ធ្វើអោយ​រលាក​ស្បែក​បាន​។
  • ការប្រើ​ម្នាស់​ទៅ​លាប​លើ​ស្បែក​គឺជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ហា​ស្បែក​ជ្រីវជ្រួញ​, មាន​ប្រជ្រុយ និង​ជំងឺ​ឬ​ស​លើ​ស្បែក​។
  • ចូរ​ទទួល​តាន​ទឹក​ផ្លែ​ម្នាស់​អោយបាន​ញឹកញាប់​តាម​តែ​អាច​ធ្វើទៅបាន ឬ​ញ៉ាំ​ផ្លែ​ម្នាស់​រាល់ថ្ងៃ​។ វា​គឺជា​រឿង​ល្អ​ទេ​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក ព្រោះ​វា​ជួយ​សម្រួល​ដល់​បញ្ហា​បេះដូង និង​តម្រងនោម​, មាន​អង់ស៊ីម​រំលាយ​ប្រូតេអ៊ីន​, មាន​អត្ថប្រយោជន៍​ចំ​ពើ​ស្ត្រី​ដែល​មាន​ការឈឺចាប់​ពេល​មក​រដូវ និង​រដូវ​មក​មិន​ទៀងទាត់ ព្រមទាំង​ជា​ឱ​ស​ថា​សម្រាប់​ព្យាបាល​ជំងឺ​ឈឺបំពង់ក និង​ផ្តាសាយ​ផងដែរ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង