រាងកាយរបស់ស្ត្រីនឹងផលិតអ័រម៉ូនអេស្ត្រូជែនដោយធម្មជាតិពេញមួយជីវិតរហូតដល់ពួកគេស្ថិតក្នុងស្ថានភាពត្រៀមរាំងរដូវ ព្រោះពេលនោះការផលិតរបស់អ័រម៉ូនអេស្ត្រូជែននឹងថយចុះវិញ។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលការរាំងរដូវកើតមានហើយ រាងកាយនឹងឈប់ផលិតអ័រម៉ូនមួយនេះតែម្តង។ ដូច្នេះហេតុអ្វីរឿងនេះធ្វើអោយប្រឈមមុខ? អ័រម៉ូនអេស្ត្រូជែនជួយអោយឆ្អឹងមានសុខភាពល្អ។ បើសិនជាគ្មានវាទេ កំហាប់ឆ្អឹងនឹងបាត់បង់។
ការទទួលទានទឹកផ្លែទទឹមសម្រាប់ព្យាបាលអាការៈរាំងរដូវ និងបាត់បង់កំហាប់ឆ្អឹងគឺជាគំនិតមួយដ៏ល្អបំផុត ព្រោះទឹកផ្លែឈើមួយនេះផ្ទុកទៅដោយអ័រម៉ូនអេស្ត្រូជែនក្នុងទម្រងធម្មជាតិមួយហៅថា Estrone។ តាមរយៈការទទួលទានទឹកផ្លែទទឹមរាល់ថ្ងៃ រាងកាយនឹងទទួលបានទម្រងអ័រម៉ូនមួយប្រភេទនេះជាមួយនឹងអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាដែរ។ ការបាត់បង់កំហាប់ឆ្អឹងហាក់បីដូចជាត្រូវបានទប់ស្កាត់តាមរយៈការទទួលទានទឹកផ្លែទទឹម។ អាការៈក្តៅពេញខ្លួនក៏ត្រូវបានកាត់បន្ថយដែរ។
អង់ទីអុកស៊ីដង់ និងអេស្ត្រូជែនក្នុងទឹកផ្លែទទឹមប្រហែលជាជួយពង្រឹងដល់រោគសញ្ញានៃអាការៈរាំងរដូវបងដែរដូចជា ការបាក់ទឹកចិត្តនិងស្ងួតទ្វារមាស។ អ្នកក៏នឹងទទួលបានជាតិកាលស្យូមខ្ពស់ពេលផឹកទឹកផ្លែទទឹមសម្រាប់ការព្យាបាលពេលរាំងរដូវ និងបាត់បង់កំហាប់ឆ្អឹង។ ជាតិកាលស្យូមជាអ្នកជួយទ្រទ្រង់កំហាប់ឆ្អឹង ដូច្នេះវាគឺជារឿងសំខាន់ដែលត្រូវទទួលទានចំនួនកាលស្យូមត្រឹមត្រូវរាល់ថ្ងៃដើម្បីកុំអោយមានជំងឺទឹក់ទងនឹងការបាត់បង់កំហាប់ឆ្អឹងទៀត៕