​ការ​ញៀន​ជាតិ​នីកូទីន ឬ​ហៅ​បាន​ផង​ដែរ​ថា​ជាការ​ញៀន​បារី​គឺជា​ការ​ញៀន​ទៅនឹង​ផលិតផល​ថ្នាំជក់​ដែល​បណ្តាល​មក​ពី​ជាតិ​នីកូទីន​នៅក្នុង​បារី​។ ការ​ញៀន​ជាតិ​នីកូទីន​មានន័យថា​អ្នក​មិន អាច​បញ្ឈប់​ការប្រើ​សារធាតុ​នេះ​ទោះបីជា​វា​បាន​បណ្តា​ន​អោយមាន​គ្រោះថ្នាក់​ក៏ដោយ​។ ជាតិ​នីកូទីន​ធ្វើអោយប៉ះពាល់​ដល់​ការផ្លាស់ប្តូ​ផ្នែក​រាងកាយ និង​អារម្មណ៍​ដែល​ម្តងម្កាល់​ធ្វើ អោយមាន​ភាព​រីករាយ​។ ផលប៉ះពាល់​ទាំងនេះ​បាន​ធ្វើអោយ​អ្នក​ចង់​ជកបារី និង​នាំអោយ ញៀន​។ នៅពេល​ជាមួយគ្នា​នេះ​ការឈប់​ជក់បារី​បណ្តាល​អោយ​មាន​រោគសញ្ញា​ដូចជា​ឆាប់ ខឹង និង​ថប់​បារម្ម​ជាដើម​។​

​ដើម្បី​ឈប់​ជក់បារី​ក្នុង​រយៈពេល​យូរ​សូម​ពិចារណា​គន្លឹះ​ទាំង​នេះ​:

  • ការ​ជម្រុញ​ចិត្តៈ សម្រេចចិត្ត​ថា​ឈប់ កំនត់​កាលបរិច្ឆេទ និង​បង្កើត​ផែនការ​ដើម្បី​ធ្វើអោយ​វា​កើត​ឡើង​។ ចាប់ផ្តើម​ដោយ​ការ​គិត​អំពី​អារម្មណ៍​ផ្សេងគ្នា​ដែល​អ្នក​អាច​មាន អំពី​ការជក់បារី​។ បន្ទាប់​មក​ធ្វើ​បញ្ជី​នៃ​មូលហេតុ​របស់​អ្នក​ដើម្បី​បញ្ឈប់​ការជក់បារី​។​
  • ចូរ​កុំ​បាក់​ទឹកចិត្ត​ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបានៈ ចាំ​ថា​វា​ជា​រឿង​ធម្មតា​ដែល​ពេល​ខ្លះ​អ្នក មិន​អាច​ឈប់​ជក់​បាន​។ ប៉ុន្តែ​គោលបំណង​របស់​អ្នក​គឺ​ឈប់​ជក់បារី​តែម្តង សូម្បី​តែ​ការ ជក់បារី​បន្តិច ឬ​ម្តងម្កាល​ក៏​អាច​មាន​គ្រោះថ្នាក់​។ អ្នក​អាច​រៀន​ពី​បទពិសោធ​កន្លងមក អំពី​អ្វី​ដែល​នាំអោយ​អ្នក​ជក់​ឡើងវិញ​។​
  • កំណត់​អ្វី​ដែល​បង្ក​អោយ​មាន​ការ​ជក់បារីៈ នេះ​នឹង​ជួយ​អ្នក​ក្នុង​ការដោះស្រាយ​បញ្ហា និង មាន​ផែនការ​ក្នុង​ការដោះស្រាយ​ជាមួយ​នឹង​ស្ថានភាព​ដែល​មាន​ហានិភ័យ​ខ្ពស់​។​
  • ស្វែងរក​ការគាំទ្រៈ ការគាំទ្រ​ផ្នែក​សង្គម​គឺជា​គន្លឹះ​មួយ​ក្នុង​ការសម្រេចបាន​នូវ​ការឈប់​ជក់បារី​រហូត​។ សំនូមពរ​អោយ​ក្រុមគ្រួសារ មិត្តភក្តិ និង​សហការី​គាំទ្រ និង​ការលើក​ទឹក ចិត្ត​។​
  • អនុវត្ត​ការពិភាក្សា​វិជ្ជមានៈ ចូរ​គិតពី​ពាក្យ​មួយ ឬ​ពីរ​ឃ្លា​ដើម្បី​ប្រើ​សម្រាប់​ការ​ការលើក ទឹកចិត្ត​ម្តង​ហើយ​ម្តងទៀត​។​
  • ចៀសវាង​ការសេព​គ្រឿង​ស្រវឹងៈ ការ​ផឹកស្រា​គឺជា​ស្ថានភាព​មាន​ហានិភ័យ​ខ្ពស់​មួយ​។ ជៀសវាង​ការហូប​ស្រា​រហូតដល់​អ្នក​មាន​ទំនុកចិត្ត​ថា​អ្នក​អាច​មិន​ជក់បារី​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង