​ការធ្វើ​លំ​ហាត់ប្រាណ​អាចជា​រឿង​ចុងក្រោយ​ដែល​អ្នក​ចង់​គិត​នៅពេល​ដែល​អ្នក​មាន​ការ​ឈឺ ចង្កេះ ប៉ុន្តែ​អ្នកជំនាញ​បាន​និយាយថា​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ការឈឺ ចង្កេះ​រ៉ាំរ៉ៃ​។ “​សម្រាប់​មនុស្ស​ដែល​ទទួលរង​ការ​ឈឺចង្កេះ​ជា​រៀងរាល់​ថ្ងៃ​ជា​ពិសេស​ប្រសិនបើ ការឈឺចាប់​មាន​ការប្រែប្រួល​ពេញ​មួយថ្ងៃ ការធ្វើ​លំ​ហាត់ប្រាណ​អាច​នឹង​មាន​ប្រយោជន៍​”​។ ប្រសិនបើ​អ្នក​ស្ថិតនៅក្រោម​ការ ថែទាំ​របស់​វេជ្ជបណ្ឌិត​ចំពោះ​ការ​ឈឺចង្កេះ អ្នក​ត្រូវ​ប្រាកដ​ថា​វា​មិន​អី​នោះ​ទេ​មុន​ពេល​អ្នក​ចាប់ ផ្តើម​។ នៅ​ទី​នេះ​ជា​លំ​ហាត់ប្រាណ​ដែល​គ្រូពេទ្យ​បាន​ផ្ដល់​អនុសាសន៍​មួយចំនួន​៖

  • ​“​គេង​ផ្កាប់​នៅលើ​កម្រាល​។ រក្សា​អោយ​ឆ្អឹង​អាង​ត្រគាក​ទៅ​ទល់នឹង​ឥដ្ឋ និង​ងើបឡើង ដោយ​ច្រត់​ដៃ​របស់​អ្នក​ចំកោង​ខ្នង​អោយ​ដូចជា​ស្មា​បាន​ងើបឡើង​” លោក​វេជ្ជបណ្ឌិត Minkow​បាន​និយាយ​បែបនេះ​។ នេះ​អាច​ជួយ​បន្តឹង​សាច់ដុំ​ចង្កេះ​របស់​អ្នក​។​លោក​វេជ្ជបណ្ឌិត​បាន​ផ្តល់​យោបល់​ថា ធ្វើ​បែប​នេះ​ម្តង​នៅ​ពេល​ព្រឹក នឹង​ម្តងទៀត​នៅ​ពេល​រសៀល​។​
  • ​ខណៈពេល​ដែល​អ្នក​ស្ថិតនៅ​ជាន់​នឹង​កម្រាល​ត្រឡប់​មក​គេង​ផ្ងា​វិញ “ គេង​រាប​ដោយ ដាក់​បាត់​ជើង​ទាំង​ពីរ​នៅ​ជាន់​កម្រាល ហើយ​ជង្គង់​បត់​ឡើង​។ អោបដៃ និង​សម្រាក​ដៃ នៅ​លើ​ស្មា​។ ងើប​ក្បាល និង​ស្មា​អោយ​ផុត​ពី​កម្រាល​ដូច​ដែល​អ្នក​អាចធ្វើ​បាន​ខណៈ ពេល​ដែល​រក្សា​ចង្កេះ​របស់​អ្នក​នៅជាន់​នឹង​កម្រាល​។ ទប់​វា​១​វិនាទី​ហើយ​បន្ទាប់មក ធ្វើ​ឡើង​វិញ​។​
  • ​ហែល​ទឹក​នៅ​លើ​គោក គេង​ផ្កាប់ ហើយ​លើកដៃ​ឆ្វេង និង​ជើង​ស្តាំ​។ ទប់​មួយ​វិនាទី ហើយ​បន្ទាប់​មក​លើក​ជើងឆ្វេង និង​ដៃស្តាំ​ម្តង​ដូច​ដែល​អ្នក​ហែល​ទឹក​។ នេះ​នឹង​ពង្រីក និង​បន្តឹង​សាច់ដុំ​ចង្កេះ​របស់​អ្នក លោក​វេជ្ជបណ្ឌិត​Minkow​បាន​និយាយ​បែបនេះ​។​
  • ​ការ​ហែល​ទឹក​គឺជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ចង្កេះ​។ ការធ្វើ​លំ​ហា​ត់ ប្រាណ​ដ៏​ល្អ​មួយ​សម្រាប់​ការឈឺចាប់​ចង្កេះ​ស្រួចស្រាវ​គឺ​ហែល​នៅក្នុង​អាងទឹ​កក្តៅ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង