ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកថាតើអ្នកអាចរួមភេទបានទេក្រោយពេលដែលមានផ្ទៃពោះចំនួន៧ខែ។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកម្តាយមានសុខភាពល្អ ក្នុងពេលដែលអ្នកមានផ្ទៃពោះ៧ខែ អាចបន្តរួមភេទបាន ប៉ុន្តែគួរតែកាត់បន្ថយពីច្រើនដងមកតិច ហើយគួរតែប្រយ័ត្នពីសកម្មភាព ដោយមិនគួរប៉ះត្រូវពោះ ហើយប្រើកម្លាំងខ្លាំងឡើយ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃជាខ្លាំង។ អ្នកអាចប្រើការអង្គុយពីក្រោយដើម្បីរួមភេទបាន ទើបមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ ចំពោះអ្នកម្តាយដែលធ្លាប់រលូតកូន ឬកើតមុនខែ អ្នកគួរតែកុំរួមភេទឲ្យសោះពេលដែលជិតដល់ខែបែបនេះ ព្រោះអាចប៉ះពាល់ដល់សុខភាពទារក និងអ្នកជាខ្លាំង៕