ផ្លែពោតផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដោយសារតែវាមាននូវជីវជាតិដ៏មានគុណតម្លៃជាច្រើន។ ក្រោយពីមានរស់ជាតិឆ្ងាញ់ វាក៏សម្បូរទៅដោយសារធាតុ Phytochemicals និងផ្តល់ការការពារដល់ជំងឺរ៉ាំរ៉ៃមួយចំនួនទៀតផង។
ប៉ុន្មានទសវត្សន៍ចុងក្រោយនោះ ពិភពលោកហាក់បីដូចជាជួបប្រភេទជំងឺទឹកនោមផ្អែម។ ទោះបីជាយន្តការពិតប្រាកដរបស់ជំងឺនេះមិនអាចរៀបចំបានយ៉ាងត្រឹមត្រូវក៏ដោយ ក៏វាជាទូទៅទាក់ទងនឹងអាហារូបត្ថម្ភដែរ។ ការទទួលទាហបន្លែ និងផ្លែឈើអ័រហ្គានិចដូចជា ពោត ត្រូវបានគេសម្គាល់ថាជារបបអាហារបែបចាស់ពីដើម ហើយវាក៏មានទំនាក់ទំនងនឹងការបន្ថយរោគសញ្ញារបស់ជំងឺទឹកនោមផ្អែមដែរ។

តាមការសិក្សាបានអោយដឹងថា ការទទួលទានផ្លែពោត គឺជំនួយដល់ការគ្រប់គ្រងរបស់ជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រមទាំងមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺលើសសម្ពាធឈាមទៀតតាមរយៈវត្តមានរបស់សារធាតុ Phenolic Phytochemical ក្នុងគ្រាប់ផ្លែពោតទាំងមូល។ សារធាតុ Phytochemicals អាចទៅសម្របសម្រួលដល់ការបឺតស្រូប និងបញ្ចេញរបស់អាំងស៊ុយលីនក្នុងរាងកាយដែលអាចកាត់បន្ថយឱកាសនៃការកើនឡើងខ្លាំង និងចុះខ្លាំងរបស់ជាតិស្ករអ្នកជំងឺទឹកនោមផ្អែម និងជួយពួកគេរក្សាបាននូវរបៀបរស់នៅកាន់តែមកធម្មតាទៀតផង៕
