ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចប្រាប់អ្នកថា រាងកាយអ្នកកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែឈឺក្បាល ហើយអារម្មណ៍មិនមូល នោះមានន័យថាមកពីអ្នកចូលគេងយប់ជ្រៅពេក ដោយមិនថែសុខភាពបានល្អ ដោយធ្វើឲ្យអ្នកកើតមានអាការៈនេះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ដោយមិនគួរធ្វើការហួសម៉ោងឡើយ។
- នៅពេលដែលអ្នកតែងតែមានអារម្មណ៍ថាហត់ខ្លាំងគ្រប់ពេល ដោយគេងគ្រប់ម៉ោងយ៉ាងណាក៏មានអារម្មណ៍បែបនេះ ហើយមិនមានអារម្មណ៍ធ្វើអ្វីផ្សេងសោះ អ្នកគួរតែទៅពិនិត្យសុខភាព ព្រោះជាសញ្ញាប្រាប់អ្នកពីសុខភាពហើយ។
- បើអ្នកតែងតែកើតមានអាការៈឈឺចង្កេះ អ្នកគួរតែប្រយ័ត្នពីក្រលៀន និងសរសៃឈាមអ្នក ព្រោះជំងឺពីរនេះអាចធ្វើឲ្យអ្នកតែងតែឈឺចង្កេះ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយ អ្នកនឹងតែងតែផ្តាសាយច្រើន។ ដូចនេះ អ្នកគួរតែជ្រើសរើសរបបអាហារដែលមានផ្ទុកវីតាមីនសេ និងសារធាតុចិញ្ចឹមឲ្យបានខ្ពស់ ទើបអាចបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក៕