ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីសកម្មភាពក្នុងការលួចស្រឡាញ់់នរណាម្នាក់។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាការលួចស្រឡាញ់ នៅពេលដែលជជែកគ្នាលេង គេផ្តោតសំខាន់ទៅលើអារម្មណ៍របស់អ្នក។ គេនឹងនិយាយតែពាក្យដែលអ្នកចូលចិត្តស្តាប់តែប៉ុណ្ណោះ។ រាល់សំណួររបស់អ្នក គេតែងតែគិតច្បាស់ទើបឆ្លើយ។
  2. បើជាការលួចស្រឡាញ់ គេនឹងមិនសូវយល់ពីអ្នកឡើយ ដោយគ្រាន់តែដឹងពីចំណង់ចំណូលចិត្ត ប៉ុន្តែមិនដឹងពីអ្នកជាមនុស្សបែបណាឡើយ។
  3. ប្រសិនគ្រាន់ជាការលួចស្រឡាញ់ គេនឹងមិនសូវហ៊ាននិយាយរឿងក្នុងចិត្តប្រាប់អ្នកឡើយ ព្រោះខ្លាចអ្នកធុញ។ ដូចនេះ អ្នកនឹងមិនសូវស្គាល់ពីគេបានច្បាស់នោះទេ។
  4. បើគ្រាន់តែជាការលួចស្រឡាញ់ គេនឹងមានអារម្មណ៍មិនស្រួលពេលដែលអង្គុយជិតគ្នា ហើយបែរជាគ្មានពាក្យនិយាយជាមួយគ្នា។ ជាហេតុដែលធ្វើឲ្យអ្នកទាំងពីរនៅមិនសុខឡើយ។
  5. ប្រសិនគ្រាន់តែជាការលួចស្រឡាញ់ គេនឹងមើលមិនឃើញអនាគតអ្នកនិងគេឡើយ ព្រោះមិនមែនជាការស្រឡាញ់ពិត គ្រាន់តែការមានអារម្មណ៍មួយភ្លេតតែប៉ុណ្ណោះ៕