ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើអាចទទួលបាន។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំនេះ ធ្វើការងារមានភាពនឹងនរណាស់ ថែមទាំងមានចិត្តស្មោះទៀតផង មិនលោភលន់ឡើយ។ ជាហេតុដែលធ្វើឲ្យគេមានអ្នកដទៃជួយច្រើន។ ជាពិសេស មានទេវតាទ្រព្យជួយបង្ហាញផ្លូវ ធ្វើឲ្យទ្រព្យដែលចូលមកមិនតិចឡើយ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ ធ្វើអ្វីក៏អាចជោគជ័យដែរ។ មិនថាគេដើរដល់ផ្លូវលំបាកបែបណាឡើយ ក៏មានអ្នកជួយផងដែរ ធ្វើឲ្យគេមិនលំបាកយូរនោះទេ។ ជាពិសេស គេនឹងអាចចំណេញបានប្រាក់ច្រើនទៅៗ ដោយធ្វើឲ្យអ្នកដទៃច្រណែនតែម្តង។
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំនេះ មានចរិតដែលរួសរាយរាក់ទាក់ខ្លាំងណាស់ ដោយងាយជួបនឹងអ្នកដែលអាចជួយគេច្រើន។ ដូចនេះ មិនថាការងារ មុខរបរ ឬគ្រួសារទេ គេសុទ្ធតែអាចជោគជ័យទាំងអស់។ ជាពិសេស ទេវតាទ្រព្យតែងចូលមកអង្គុយលេងក្នុងផ្ទះផងដែរ៕