ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីរូបមន្តមួយក្នុងការកំចាត់មុន។ តើមានអ្វីខ្លះទៅ?
គ្រឿងផ្សំ ៖ ទឹកក្រូចឆ្មារចំនួនមួយកែវ ចេកចំនួនមួយផ្លែ និងទឹកឃ្មុំ។
របៀបធ្វើ ៖ ដំបូងអ្នកអាចបកសំបកចេកចេញ រួចកិនឲ្យម៉ត់។ បន្ទាប់មក អ្នកអាចដាក់ទឹកឃ្មុំចូល ហើយដាក់ទឹកក្រូចឆ្មារចំនួនពី៤ទៅ៥ដំណក់។ បន្ទាប់មកទៀត អ្នកអាចលាយបញ្ចូលគ្នា រួចកូរឲ្យសព្វ ហើយលាបលើមុខអ្នក។ អ្នកក៏អាចយកសំបកចេកមកបិតលើមុនក៏បានដែរ ព្រោះវាអាចបំបាត់ហើម ព្រមទាំងអាចធ្វើឲ្យមុននោះប្រែជាតូចបាន។ ដូចនេះ អ្នកអាចប្រើរូបមន្តនេះ ដើម្បីកំចាត់មុនលើមុខអ្នកបាន៕