អ្នកបានដឹងហើយថាបញ្ហាផ្លូវភេទរបស់បុរសបានលេចចឡើងតាមរូបភាពផ្សេងៗដោយអាចជាបញ្ហាបញ្ចេញទឹកកាមនិងបញ្ហាលិងមិនឡើងរឹងជាដើម។ដូច្នេះតើគ្រូពេទ្យនឹងធ្វើអ្វីខ្លះដើម្បីរករោគវិនិច្ឆ័យនៃបញ្ហាផ្លូវភេទរបស់បុរស?
ដើម្បីវាយតម្លៃ ឬ ធ្វើរោគវិនិច្ឆ័យថា បុរសម្នាក់មានបញ្ហាផ្លូវភេទ, វេជ្ជបណ្ឌិតអាចនឹងសាក សួរអំពីប្រវត្តិជំងឺ ក៏ដូចជារោគសញ្ញាផ្សេងៗដែលអ្នកបានឆ្លងកាត់។ដូចជាច្នេះវាជារចាំបាច់ណាស់ដែលអ្នកគិតអោយហើយអំពីភាពលម្អិតនៃបញ្ហាដែលអ្នកកំពុងតែមានដើម្បីរាយការណ៍ប្រាប់ដលើគ្រូពេទ្យ។
អ្នកជំនាញក៏អាចស្នើសុំអោយអ្នកធ្វើតេស្តមួយចំនួនផងដែរ ដើម្បីរកអោយឃើញច្បាស់ពីបញ្ហាសុខភាពរបស់ អ្នកដែលអាចបណ្តាលអោយមានវិបត្តិផ្លូវភេទ ។ អ្នកអាចនឹងណែនាំអោយជួប:
- វេជ្ជបណ្ឌិតខាងតម្រងនោម (urologist)
- វេជ្ជបណ្ឌិតឯកទេសខាង បញ្ហាអ័រម៉ូន
- វេជ្ជបណ្ឌិតផ្នែកសរសៃប្រសាទ ( វេជ្ជបណ្ឌិតដែលជំនាញខាងបញ្ហា ប្រព័ន្ធសរសៃវិញ្ញាណ ឬ សរសៃប្រសាទ និង ខួរក្បាល)
- អ្នកព្យាបាលបញ្ហាសិច (sex therapists)
- និង អ្នកប្រឹក្សាយោបល់ផ្សេងៗទៀត បើចាំបាច់សំរាប់អ្នក ។
