Join with Health.com.kh on Telegram

ខ្ញី​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​បំផុត​ទាំង​ក្នុង​ម្ហូបអាហារ​និង​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។ ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ថ្មី​ៗ​នេះ​បាន​អះអាង​ថា មនុស្ស​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់​ហើមពោះ​, បំបាត់រោគ​ក្អក​, ថ្នាំ​ធ្វើ​ឱ្យ​បែកញើស និង​ជួយ​ការ​ស្រូប​យកជាតិ​ថ្នាំ​ផ្សេង​ទៀត​សម្រាប់​រា​ង្គ​កាយ​ទាំងមូល​។

សារធាតុ​សំខាន់​របស់​ខ្ញី​គឺ​ប្រេង​ដែល​មាន​ក្លិនក្រអូប​, សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​ហឺរ​របស់​វា​។ ឥទ្ធិពល​របស់​ខ្ញី​ទៅ​លើ​ការ​ព្យាបាល​គឺ​ដោយសារ​ជាតិ​ហឺរ​របស់​វា​។

អ្នក​អាច​ប្រើ​ខ្ញី​សម្រាប់​ការ​ព្យាបាល​ដូច​ជា​៖

  • រកកល​ចង់​ក្អួត​, ក្អួត​, ពុល​ពេល​ធ្វើ​ដំណើរ​តាម​យាន្ត​ជំនិះ​, ដំណើរ​វិលមុខ​, ដំណើរ​ចាញ់​គភ៌​របស់​ស្ត្រី​។
  • បាត់បង់​ចំណង់​បរិភោគ​អាហារ​។
  • ឈឺពោះ​, ការ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​, ហើមពោះ​, និង​ឆ្អល់ពោះ​។
  • ជួយ​សម្រួល​លំហូរ​ទឹកប្រមាត់​។
  • ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​, ក្អក​, និង​ក្តៅខ្លួន​។
  • បន្ថយ​កូ​លេ​ស្តេ​រ៉ុល
  • សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម
  • និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។