ជំងឺបេះដូងគឺជាជំងឺដែលសម្លាប់មនុស្សច្រើនបំផុត ហើយក៏បានកើតឡើងទូទាំងពិភពលោកនេះផងដែរ ដូច្នេះ មនុស្សយើងតែងតែស្វះស្វែងរកមធ្យោបាយដើម្បីធ្វើយ៉ាងណាអោយបេះដូងមានសុខភាពល្អ និងការពារកត្តាទាំងឡាយណាដែលនាំអោយកើតជាជំងឺក្រិនរឹងសរសៃឈាម, ជំងឺគាំងបេះដូង, កំណកក្នុងសរសៃឈាម, ជំងឺបេះដូង-សរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ផ្លែអូលីវមានឥទ្ធិពលជាប្រភេទខ្លាញ់ Monounsaturated Fat ដែលមានឈ្មោះថា Oleic Acid ព្រមទាំងមានទំនាក់ទំនងជួយបង្ការកុំអោយមានជំងឺបេះដូងទៀតផង។ ប្រេងរបស់ផ្លែអូលីវគឺជារបស់ដែលសារធាតុ Oleic Acid តាំងនៅ ហើយវាមានតួនាទីបន្ថយសម្ពាធឈាម ដែលអាចកាត់បន្ថយឱកាសនៃការកើតជាផលវិបាកជំងឺបេះដូង-សរសៃឈាម និងស្ត្រេសទូទៅក្នុងប្រព័ន្ធរាងកាយ។

លើសពីនេះទៅទៀត ផ្លែអូលីវសម្បូរទៅដោយសារធាតុ Phenolic ដែលមានទំនាក់ទំនង បង្ការជំងឺមហារីកដែរ តែក៏មានតួនាទីដ៏សំខាន់មួយក្នុងការការពារបេះដូងដែរ។ សារធាតុ Phenolic ដូចជា Hydroxytyrosol ដើរតួនាទីជា សារធាតុរំលាយកំណកឈាម ជួយកាត់បន្ថយឱកាសនៃការកើតជាកំណកឈាម និងការស្ទះសរសៃឈាមដែលមាន គ្រោះថ្នាក់បាន។ ក្រៅពីនេះ សារធាតុ Phenolic ដូចៗគ្នាក៏ទៅបន្ថយភាពតឹងរបស់ សរសៃឈាម និងពង្រឹងសរសៃឈាម ដើម្បីកុំអោយមានសម្ពាធខ្លាំងលើបេះដូង និង លំហូរ ឈាមទៅជុំវិញរាងកាយ បានដែរ ប៉ុន្តែវាជានិន្នាការមួយដើម្បីអោយមានការបំពេញ មុខងារបានត្រឹមត្រូវ និងបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅសរីរាង្គក្នុងខ្លួន៕
