ប្រសិនបើបច្ចុប្បន្នអ្នកមិនមានរោគសញ្ញានៃជំងឺស្ទះពោះវៀននោះទេអ្នកភាគច្រើនទំនងជាមិនត្រូវការដើម្បីណែនាំពីរបបអាហារដែលមានជាតិសរសៃទាបឡើយ។ ជាតិសរសៃមានសារៈសំខាន់ណាស់នៅក្នុងរបបអាហារដែលមានសុខភាពល្អ និងអាចលើកកំពស់សុខភាពនៃ ប្រព័ន្ធក្រពះ និងពោះវៀនទៀតផង។ ដើម្បីជួយការពារការស្ទះពោះវៀន សូមញ៉ាំសារធាតុរាវ អោយបានគ្រប់គ្រាន់ ដើរ ឬស្នាក់នៅអោយសកម្មតាមតែអាចធ្វើបាន និងខិតខំដើម្បីការពារ ការទល់លាមកជាមួយនឹងការបរិភោគអាហារមានសុខភាពល្អ ការហាត់ប្រាណ និងការប្រើថ្នាំតាមវេជ្ជបញ្ជាបានត្រឹមត្រូវ។ ប្រសិនបើអ្នកមានការស្ទះពោះវៀន ឬមួយក៏វេជ្ជបណ្ឌិតរបស់អ្នក បាននិយាយប្រាប់អ្នកថាអ្នកគឺជាមនុស្សដែលមានហានិភ័យខ្ពស់អ្នកគួរតែញ៉ាំអាហារដែលមានប្រូតេអ៊ីនខ្ពស់ និងមានជាតិសរសៃទាប។ គន្លឹះមួយចំនួនផ្សេងទៀតសម្រាប់របបអាហារ ដែលមានជាតិសរសៃទាបត្រូវបានរាយនាមដូចខាងក្រោមនេះ៖
- ភេសជ្ជៈ ការមានជាតិទឹកគ្រប់គ្រាន់គឺជាការសំខាន់ណាស់។ ទឹកផ្លែឈើ និងទឹកបន្លែ ដោយគ្មានកាក និងទឹក។ ជៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងភេសជ្ជៈផ្សេងទៀតដែលមានជាតិសរសៃ។
- ផលិតផលទឹកដោះគោៈ ជ្រើសយកទឹកដោះគោដែលមានជាតិខ្លាញ់ទាប ឬផលិតផល ទាំងឡាយណាដែលលមិនមានជាតិខ្លាញ់។
- គ្រាប់ផ្លែឈើ នំបុ័ង និងគ្រាប់ធញ្ញជាតិៈ ជាតិសរសៃនៅក្នុងគ្រាប់ធញ្ញជាតិ នំបុ័ង នឹង បណ្តាលអោយចលនាអាហារក្នុងពោះវៀនយឺតដែលជាលទ្ធផលធ្វើអោយរលាក។
- ផ្លែឈើ និងបន្លែៈ ជ្រើសយក និងចំអិនផ្លែឈើ និងបន្លែដោយគ្មានសំបក។ ត្រសក់ស្រូវ ឪឡឹក និងចេកឆៅគឺមិនអីទេ ផ្លែឈើឆៅផ្សេងទៀតគឺជាប្រភេទដែលសំបូតកាកសសៃ ច្រើនពេកសម្រាប់ពោះវៀនដើម្បីបំបែក។
- សាច់ និងសាច់កែច្នៃៈ ប្រូតេអ៊ីនគឺមានសារៈសំខាន់សម្រាប់ការជាសះស្បើយ។ រកមើលសាច់មាន់ក្មេងមានស្បែកស្តើង។ ជៀសវាងអាហារចៀនក៏ដូចជាសាច់ដែលមានជាតិខ្លាញ់ច្រើន។ ស៊ុត (មិនចៀន ) តៅហ៊ូក៏ជាប្រភពដ៏ល្អនៃប្រូតេអ៊ី៕
