Join with Health.com.kh on Telegram

សំបក​ផ្លែ​ទទឹម និង​ស្លឹក​របស់​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប​ន្ថួ​អាកា​រៈ​ឈឺក្រពះ ឬ​រាគ​ដែល​បណ្តាល​មក​ពី​បញ្ហា​មិន​រំលាយ​អាហារ​គ្រប់​ប្រភេទ​។ ការ​ទទួលទាន​តែ​ដែល​ធ្វើ​ពី​ស្លឹក​ផ្លែ​ទទឹម​ក៏​ជួយ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​បាន​ដែរ​។ ទឹក​ផ្លែ​ទទឹម​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ដូច​ជា រាគ​មួល និង​អាស​ន្ត​រោគ​ដែរ​។

ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​ជា​ញឹកញាប់​អាច​ថែរក្សា​លំហូរ​ឈាម​បាន​យ៉ាង​ល្អ​ក្នុង​រាង​កាយ​បាន​។ ដោយសារ​តែ​សមាសធាតុ​ទាំងនេះ វា​នឹង​ទៅ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ សមាសធាតុ​ជា​អង់​ទី​អុក​ស៊ី​ដង់​ដែល​មាន​ក្នុង​ផ្លែ​ឈើ​មួយ​នេះ​នឹង​ជួយ​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កុំអោយ​កើនឡើង ដូច្នេះ​សរសៃឈាម​អាក់ទែ​នឹង​ស្អាត​ល្អ ព្រមទាំង​មិន​មាន​កំណក​ឈាម​សោះ​។ កំណក​ឈាម​ត្រូវ​បាន​បោសសម្អាត​ដោយសារ​តែ​ផ្លែ​ទទឹម​មាន​សមត្ថភាព​បង្កើត​ជា​ឥទ្ធិពល​ឱសថ​រំលាយ​កំណក​ឈាម​៕