ផ្លែត្របែកគឺជាផ្លែឈើដ៏មានប្រយោជន៍បំផុតសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ដោយមិនបាច់រំខានដល់ការទទួលទានជាតិប្រូតេអ៊ីន, វីតាមីន និងជាតិសរសៃ។ ផ្លែត្របែកសម្បូរទៅដោយសារធាតុរំលាយអាហារក្នុងពោះវៀន និងវីតាមីន, ប្រូតេអ៊ីន និងជាតិរ៉ែ ប៉ុន្តែវាគ្មានជាតិកូឡេស្តេរ៉ុលទេ ព្រមទាំងមានចំនួនកាបូអ៊ីដ្រាតតិចទៀត។ ផ្លែឈើមួយនេះគឺជាអាហារសម្រន់ដ៏សមរម្យ និងងាយស្រួលទទួលទាន។

អ្វីដែលពិសេសនោះគឺថា ផ្លែត្របែកមានជាតិស្ករតិចជាងផ្លែប៉ម, ក្រូច, ទំពាំងបាយជូរ និងផ្លែឈើផ្សេងៗទៀតឆ្ងាយណាស់។ ការបន្ថែមជាផ្លែប៉ោមក្នុងទំហំមធ្យមសម្រាប់អាហារថ្ងៃត្រង់ វានឹងជួយធ្វើកុំអោយឃ្លានម្តងទៀតរហូតដល់ពេលរសៀល។ វាក៏អាចជួយអោយមនុស្សស្គមឡើងទម្ងន់បានដែរ។ រឿងនេះប្រហែលជាដោយសារតែការសម្បូរជីវជាតិរបស់វាផង ដែលជួយថែរក្សាការរំលាយអាហារជាទៀងទាត់ និងបឺតស្រូបជីវជាតិបានយ៉ាងល្អ៕
