មើម​ឈូក​អាច​ជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ភ្ញោ​ច​ទៅ​លើ​របត់​ឈាម​រត់ ដើម្បី​បង្កើន​ការ​ដឹកនាំ​អុក​ស៊ី​សែន​ទៅ​សរីរាង្គ​ផ្សេង​ៗ និង​បង្កើន​មុខងារ ព្រមទាំង​ថាមពល​ទូទៅ​ទៀត​ផង​។ ជាតិ​ដែក និង​ទង​ដែង​ក្នុង​មើម​ឈូក​គឺជា​សារធាតុ​ដែល​សំខាន ហើយ​វា​ទាំង​ពីរ​នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ផលិត​គ្រាប់​ឈាមក្រហម​, កាត់​បន្ថយ​ជំងឺ​កង្វះ​គ្រាប់​ឈាម និង​បង្កើន​លំហូរ​ឈាម​។

ចំណែកឯ​ចំនួន​ដ៏​ច្រើន​របស់​ជាតិ​ប៉ូ​តា​ស្យូ​ម​ក្នុង​មើម​ឈូក​វិញ​ពិតជា​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​រវាង​ជាតិ​ទឹក​ក្នុង​រាង​កាយ និង​ការ​ធ្វើ​ប្រតិកម្ម​ទៅ​លើ​ឥទ្ធិពល​របស់​ជាតិ​សូ​ដ្យូ​ម​ក្នុង​ចរន្តឈាម​។ ប៉ូ​តា​ស្យូ​ម​គឺជា​សារធាតុ​ពង្រីក​សរសៃឈាម មាន​ន័យ​ថា វា​នឹង​ទៅ​ធ្វើ​អោយ​សរសៃឈាម​ធូរ និង​កាត់​បន្ថយ​ការ​កន្ត្រាក់ និង​រឹង ដូច្នេះ​វា​នឹង​បង្កើន​លំហូរ​ឈាម ព្រមទាំង​បន្ថយ​សម្ពាធ​ក្នុង​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​បាន​។ ប៉ូ​តា​ស្យូ​ម​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សកម្មភាព​សរសៃប្រសាទ និង​ការ​ចម្លង​ជាតិ​ទឹក និង​ឈាម​ក្នុង​ខួរក្បាល​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង