ផ្កា​ខាត់ណា​ផ្ទុក​ទៅ​ដោយ​វីតាមីន K ដែល​ជា​សារធាតុ​ផ្តល់​នូវ​ការ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​ល្អ​។ ការ​ទទួលទាន​ផ្កា​ខាត់ណា​ជា​ទៀងទាត់​នឹង​ជួយ​អោយ​ចរន្តឈាម​រត់​មាន​សុខភាព​ល្អ និង​ថែរក្សា​សរសៃឈាម​បាន​ទៀត​ផង នេះ​ដោយសារ​តែ​វត្តមាន​របស់​សារធាតុ Glucoraphanin​។ សារធាតុ​មួយ​នេះ​នឹង​ត្រូវ​បំ​លែង​ទៅ​ជា Isothiocyanates សម្រាប់​បង្កើត​ជា​សកម្មភាព​ប្រឆាំង​ការ​រលាក ព្រមទាំង​បង្ការ​ការ​កើនឡើង​ចំនួន​ជាតិ​ខ្លាញ់​ក្នុង​សរសៃឈាម ហេតុ​ដូច្នេះ​ហើយ​វា​មិន​អាច​នាំ​អោយ​មានការ​ស្ទះ​ក្នុង​សរសៃឈាម ឬ​ជំងឺ Atherosclerosis បាន​ទេ​។

សារធាតុ Isothiocyanate, Idole-3-carbinol ឬ I3C គឺជា​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​មានមុខ​ងារ​នៅ Genetic Level និង​បញ្ឈប់​សកម្មភាព​រលាក​នៅ​ដំណាក់កាល​ដំបូង​។ ដោយសារ​តែ​មានការ​គាំទ្រ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ទើប សារធាតុ Indoles ត្រូវ​បាន​គេ​អះអាង​ថា​មាន​ប្រសិទ្ធភាព​លើ​ការ​សំយោគ​ជាតិ​ខ្លាញ់​, Triglycerides, កូ​ឡេ​ស្តេ​រ៉ុល និង​រក្សា​សុខភាព​បេះដូង​-​សរសៃឈាម​។ ការ​ស្រាវជ្រាវ​ក៏​បាន​អះអាង​ទៀត​ថា មុខងារ​ប្រឆាំង​នឹង​កំណក​ឈាម និង​ផ្តុំ​ប្លា​កែ​ត របស់ Indole-3-carbinol ជា​អ្នក​នាំ​អោយ​បេះដូង​មាន​សុខភាព​ល្អ​។ វត្តមាន​របស់​អូ​មេ​ហ្គា​បី​ក្នុង​ទម្រង់​ជា Alpha-lenolenic Acid ក៏​ធ្វើ​អោយ​ផ្កា​ខាត់ណា​មាន​ប្រយោជន៍​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង