ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភថ្ងៃកំណើតដែលអាចនាំសណាងជូនអ្នក។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមែ វក និងកុរ មានលេខ១ និង៧

ប្រសិនជាអ្នកកើតចំឆ្នាំមមែ វក និងកុរ ហើយថ្ងៃកំណើតមានលេខ១ និង៧ ជីវិតរបស់អ្នកគឺមានផ្ទុកលាភធំ ថែមទាំងមានអ្នកតាមជួយច្រើន។ ជាហេតុដែលធ្វើឲ្យទទួលបានជោគជ័យច្រើន។

ឆ្នាំឆ្លូវ ជូត និងម្សាញ់ មានលេខ៣ និង៤

បើអ្នកកើតក្នុងឆ្នាំឆ្លូវ ជូត និងម្សាញ់ ហើយក្នុងថ្ងៃកំណើតមានលេខ៣ និង៤ ជីវិតអ្នកអាចល្វីងមុន ផ្អែមមកតាមក្រោយ។ ជាពិសេស ក្នុងមុខរបរតែងតែមានអ្នកចេញមុខជួយ។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចទទួលបានជំនួយពីទេវតាទ្រព្យផងដែរ។

ឆ្នាំច ថោះ និងខាល មានលេខ៥ និង៩

បុគ្គលដែលកើតក្នុងឆ្នាំច ថោះ និងខាល បើថ្ងៃកំណើតមានលេខ៥ និង៦ នោះជីវិតនឹងមានលាភធំចូលមិនឈប់នោះទេ។ ជាពិសេស ក៏មានអ្នកតាមជួយច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យលុយហូរចូលមកមិនចេះឈប់នោះឡើយ៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង