សារធាតុ Lycopene ដែលមានក្នុងផ្លែប៉េងប៉ោះជួយបង្ការកុំអោយមានអុកស៊ីតកម្មលើសេរ៉ូមជាតិខ្លាញ់ ដូច្នេះវានឹងផ្តល់ឥទ្ធិពលការពារ និងប្រឆាំងជំងឺបេះដូង-សរសៃឈាមបាន។ ការទទួលទានប៉េងប៉ោះជាទៀងទាត់ត្រូវបានគេអះអាងថាជួយបន្ថយចំនួនកូឡេស្តេរ៉ុល LDL និងជាតិខ្លាញ់ Triglycerides ក្នុងឈាម។ ជាតិខ្លាញ់ទាំងនេះគឺជាមេបញ្ហាដ៏សំខាន់មួយរបស់ជំងឺបេះដូង-សរសៃឈាម ព្រមទាំងនាំអោយមានការកកជាតិខ្លាញ់នៅសរសៃឈាមថែមទៀត។

ក្រៅពីនេះ សារធាតុដ៏សំខាន់ចំនួនពីររបស់ប៉េងប៉ោះឈ្មោះថា Coumaric Acid និង Chlorogenic Acid មាននាទីទៅប្រឆាំងនឹងសារធាតុ Nitrosamines ដែលរាងកាយផលិត ព្រមទាំងជាសារធាតុបង្កជំងឺមហារីក្នុងបារីផងដែរ។ វត្តមានរបស់វីតាមីន A ដ៏ច្រើនលើសលុបរបស់ប៉េងប៉ោះត្រូវបានគេដឹងថា ជួយបន្ថយឥទ្ធិពលរបស់សារធាតុបង្កជំងឺមហារីក និងការពារជំងឺមហារីកសួត៕
