ផ្លែចេកគឺផ្លែឈើដែលភាគច្រើនត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយពេញពិភពលោកសម្រាប់ហេតុផលដ៏ល្អៗមួយចំនួន។ ជាផ្លែឈើដែលមានពណ៌លឿង មានរាងកោង សម្បូរទៅដោយអាហារូបត្ថម្ភ និងងាយស្រួលក្នុងការបរិភោគនោះគឺជាផ្លែចេក។ អ្នកវិទ្យាសាស្ត្រមួយចំនួនជឿថាចេកគឺជាផ្លែឈើដំបូងគេបង្អស់របស់ពិភពលោកយើងនេះ។ អត្ថប្រយោជន៍ខាងសុខភាពនៃផ្លែចេកមានរាប់មិនអស់ តែក្នុងពេលនេះខ្ញុំសូមលើកយកតែ២ចំនុចមកជម្រាបជូនអស់លោកអ្នកជ្រាបដែលមានដូចជា៖

- សម្ពាធឈាមៈ រក្សាការទទួលទានសូដ្យូម(អំបិល)តិចគឺជាការចាំបាច់ណាស់ក្នុងការ បញ្ចុះសម្ពាធឈាម ទោះជាយ៉ាងណាការបង្កើនការទទួលទានជាតិប៉ូតាស្យូម(ដែលមានច្រើននៅក្នុងផ្លែចេក)អាចនឹងមានសារៈសំខាន់ដោយសារតែវាធ្វើអោយសរសៃឈាមរីកធំ។
- សុខភាពបេះដូងៈ ជាតិសរសៃ ប៉ូតាស្យូម វីតាមីនC និងB៦ដែលមាននៅក្នុងផ្លែចេកទាំងអស់នេះសុទ្ធតែទ្រទ្រង់ដល់សុខភាពបេះដូង។ បង្កើនការទទួលទានប៉ូតាស្យូម និងបន្ថយការទទួលទានសូដ្យូម(អំបិល)គឺជាការផ្លាស់ប្តូររបបអាហារដ៏មានសារសំខាន់បំផុតដែលមនុស្សអាចធ្វើដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។នេះបើយោងតាមលោកវេជ្ជបណ្ឌិត Mark Houstonដែលជាសាស្ត្រាចារ្យរងផ្នែកវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រ Vanderbilt និងជានាយកនៃវិទ្យាស្ថាននៃជំងឺលើសសម្ពាធឈាមនៅមន្ទីរពេទ្យThomas នៃរដ្ឋTennessee។ នៅក្នុងការសិក្សាមួយដែលអ្នកប្រើប្រាស់ ៤០៦៩មីលីក្រាមនៃជាតិប៉ូតាស្យូមក្នុងមួយថ្ងៃមានការថយចុះហានិភ័យនៃការស្លាប់មកពីជំងឺបេះដូងដោយការខ្វះឈាមទៅចិញ្ចឹម ៤៩%ទាប់ជាងបើប្រៀបធៀបជាមួយនឹងអ្នកដែលទទួលទានប៉ូតាស្យូមតិច(ប្រហែល១០០០មីលីក្រាមក្នុងមួយថ្ងៃ)។ ទទួលទានប៉ូតាស្យូមខ្ពស់ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke) ការពារប្រឆាំងនឹងការបាត់បង់ម៉ាស់នៃសាច់ដុំ ថែរក្សាដង់ស៊ីតេឆ្អឹង និងកាត់បន្ថតនៃការបង្កើតគ្រួសក្នុងតម្រងនោមផងដែរ៕
