សារធាតុ Ergothioneine ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយរបស់ផ្សិតមានឥទ្ធិពលយ៉ាងអស្ចារ្យ និងមានប្រសិទ្ធភាពក្នុងការការពាររ៉ាឌីកាលសេរី ព្រមទាំងពង្រឹងដល់មុខងារប្រព័ន្ធភាពស៊ាំ។
ហេតុដូច្នេះហើយទើបវត្តមានរបស់វាក្លាយទៅជាសារធាតុដ៏អស្ចារ្សម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំបាន។ វាជួយលុបបំបាត់រ៉ាឌីកាលសេរីដែលជាសារធាតុដ៏គ្រោះថ្នាក់ និងកើតឡើងនៅពេលកោសិការរំលាយអាហារ។ វាអាចបង្កជាការខូចខាត និងគ្រោះថ្នាក់ជាច្រើនទៀត ដូច្នេះអង់ទីអុកស៊ីដង់ប្រភេទ Ergothioneine នេះមានសារៈសំខាន់ណាស់សម្រាប់សុខភាពទូទៅ។

ផ្សិតផ្ទុកទៅដោយថ្នាំផ្សះបែបធម្មជាតិ (ស្រដៀងនឹងថ្នាំ Penicillin) សម្រាប់ទប់ស្កាត់ការលូតលាស់របស់បាក់តេរី និងការបង្ករោគផ្សិតផ្សេងៗទៀត។ សារធាតុទាំងនេះមានលក្ខណៈស្រដៀងគ្នានឹង Polysaccharide, Beta-glucan ដែលអាចភ្ញោច និងសម្រួលដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយបាន។ វាក៏ធ្វើអោយរបួស និងដំបៅឆាប់ជា ព្រមទាំងការពារកុំអោយដំបៅនោះករខ្ទុះបានដែរ។ ការផ្សំគ្នាដ៏ល្អនៃវីតាមីន A, Bកំផ្លេច និង C ត្រូវបានគេរកឃើញក្នុងផ្សិត ដូច្នេះវាពិតជាធ្វើអោយប្រព័ន្ធភាពស៊ាំមានសុខភាពល្អ និងរឹងមាំថែមមួយកម្រិតទៀត៕



