សណ្តែកសៀងគឺជាប្រភពនៃសារធាតុ Isoflavones ដ៏ល្អបំផុត ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ប្រព័ន្ធប្រដាប់បន្តពូជរបស់ស្ត្រី។ ក្នុងពេលរាំងរដូវ កម្រិតអ័រម៉ូនអេស្ត្រូជែនថយចុះយ៉ាងខ្លាំង។ សារធាតុ Isoflavones អាចទៅតោងកោសិការទទួលយកអ័រម៉ូនអេស្ត្រូជែនបាន។ដូច្នេះរាងកាយនឹងមិនធ្វើអោយយើងមានអារម្មណ៍ថាអ័រម៉ូនអេស្ត្រូជែនថយចុះខ្លាំងក្លាឡើយ។ រឿងនេះក៏អាចបំបាត់រោគសញ្ញានៃការរាំងរដូវច្រើនជាច្រើនដែរដូចជា បញ្ហាអារម្មណ៍មិនល្អ, ក្តៅពេញខ្លួន, និងឈឺពេលឃ្លាន។ ស្ត្រីរាំងរដូវអាចនឹងមានបញ្ហាប៉ះទង្គិចណាមួយក្នុងជីវិត ប៉ុន្តែសណ្តែកសៀងគឺជាឱសថដ៏អស្ចារ្យមួយដើម្បីបំបាត់បញ្ហាដែលកើតមានលើជីវិតស្ត្រីទាំងនេះបាន៕
