​ស្វាយ​មាន​ប្រយោជន៏​យ៉ាង​សម្បើម​ដែល​អាច​និយាយបាន​ថា​អាច​ជា​ស្តេច​នៃ​ផ្លែឈើ​ទាំងអស់​។ វា​អាច​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​មហារីក ជួយ​ក្នុង​ការ​សម្រក​ទម្ងន់ ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម ជួយ​រំលាយ​អាហារ ជួយ​សម្អាត​ស្បែក និង​ជា​អាហារសម្រន់​ដ៏​ល្អឥតខ្ចោះ​។ ខាងក្រោម​នេះ​ជា​មូលហេតុ​៥​យ៉ាង​ដែល​អ្នក​គួរតែ​បរិភោគ​ផ្លែស្វាយ​រៀងរាល់ថ្ងៃ​។​

  • ជំងឺមហារីក​៖ សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា isoquercitrin , astragalin , fisetin , gallic acid និង methylgallat មាន​វត្តមាន​នៅក្នុង​ផ្លែស្វាយ​ដែល​សារធាតុ​ទាំងនេះ​អាច​ជួយ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក​ពោះវៀនធំ មហារ​រីក​សុដន់ ជំងឺមហារីក​ឈាម និង​មហារីក​ក្រពេញប្រូ​ស្តាត​ជាដើម​។​
  • ជួយ​ក្នុង​ការរំលាយ​អាហារ​៖ ស្វាយ​មាន​អង់ស៊ីម​ដែល​ជួយ​ក្នុង​ការ​បំបែក​ប្រូតេអ៊ីន​។ សារធាតុ​ស​សៃធម្មជាតិ​នៃ​ផ្លែស្វាយ​ជួយ​ក្នុង​ការរំលាយ​អាហារ និង​ការបញ្ចេញចោល​។​
  • ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​៖ ការរួម​បញ្ចូល​គ្នា​នៃ​វីតាមីន​C វីតាមីន A និង​carotenoids២៥​ប្រភេទ​ផ្សេង​ទៀត​អាច​រក្សា​អោយ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​មាន​សុភាព​ល្អ​។​
  • មាន​ជាតិ​ដែក​ខ្ពស់​សម្រាប់​ស្ត្រី​៖ ស្វាយ​គឺ​សម្បូរ​ទៅ​ដោយ​សារជាតិ​ដែក ហេតុនេះ​វា​គឺជា​ដំណោះស្រាយ​ធម្មជាតិ​មួយ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ដែល​មាន​ភាពស្លេកស្លាំង​។ ស្ត្រី​អស់​រដូវ និង​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ផ្លែស្វាយ នោះ​នឹង​បង្កើន​កម្រិត​ជាតិ​ដែក​និង​ជាតិ​កាល់ស្យូម​របស់​ពួកគេ​បាន​។​
  • កាត់បន្ថយ​ការ​មាន​គ្រួស​ក្នុង​តម្រងនោម​៖ នៅក្នុង​ឱសថ​បុរាណ​ចិន​ស្វាយ​ត្រូវ​បា​ចាត់ទុកថា​មាន​រសជាតិ​ផ្អែម និង​ជូរ​ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការបង្កើត​ការ​មាន​គ្រោះ​ក្នុង​តម្រងនោម​បាន​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង