ស្បែកដែលងាយកើតមុន ត្រូវការការថែទាំពិសេសដើម្បីជួយរក្សាវាអោយរលោង និងភ្លឺថ្លា។
Cleveland Clinic បានបង្ហាញពីវិធីសាស្ត្រដូចខាងក្រោមៈ
- សម្អាតមុខរបស់អ្នកជាមួយនឹងប្រដាប់សម្អាតដែលត្រូវបានធ្វើឡើងចំពោះអ្នកដែលកើតមុនប៉ុណ្ណោះ
- រកមើលទឹកលាងសម្អាតមុខដែលរួមមាន ជាតិអាស៊ីតសាលីស៊ីលីក និង benzoyl peroxide
- លាងសម្អាតមុខរបស់អ្នកថ្នមៗ, ចៀសវាងការប្រើដៃធ្ងន់ដែលអាចធ្វើអោយមុនកាន់តែអាក្រក់ទៅៗ
- សូមកុំច្របាច់ ឬកេសមុនខ្លាំងៗអោយសោះ
- ប្រើផលិតផលដែលមិនមានជាតិប្រេងប្រសិនបើអ្នកលាបម្សៅនៅនឹងមុខ៕
