​តើ​ទឹក​បន្លែ​ល្អ​ដូច​បន្លែ​ទាំងមូល​ដែរ​ឬទេ​សម្រាប់​ការឈាន​ដល់​ចំនួន​ដែល​បាន​ណែនាំ​អោយ​ប្រើ​ក្នុង​មួយថ្ងៃ​? ទឹក​បន្លែ​អាចជា​វិធី​ដ៏​ងាយស្រួល​មួយ​ក្នុង​ការបង្កើន​បរិមាណ​នៃ​បន្លែ​ក្នុង​របប​អាហារ​របស់​អ្នក ប៉ុន្តែ​អ្នក​មិន​គួរ​មាន​ទម្លាប់​ប្រើ​វា​ជា​ប្រចាំ​ដើម្បី​ជំនួស​បន្លែ​ទាំងមូល​នោះ​ទេ​។ មនុស្សពេញវ័យ​ភាគច្រើន​គួរតែ​ទទួល​បាន​យ៉ាងហោចណាស់​ក៏​បន្លែ​៣ ទៅ​៤​មុខ​ក្នុង​មួយថ្ងៃ ដែល​អាស្រ័យ​លើ​អាយុ ភេទ និង​កម្រិត​សកម្មភាព​រាងកាយ​របស់​ពួកគេ​។ ប្រភេទ​នៃ​បន្លែ​ផ្សេងៗ បើទោះជា​ចម្អិន ស្រស់ ក្លាស់​សេ​ទឹកកក ចំនែក​ទឹក​បន្លែ​ក៏​ដូចគ្នា​ផងដែរ​តែ​ត្រូវ​ប្រាកដថា​វា ជា​ទឹក​បន្លែ​សុទ្ធ​១០០​ភាគរយ និង​មាន​កម្រិត​សូ​ដ្យូ​មទាប​។​

​ខណៈ​ដែល​ទឹក​បន្លែ​គឺ​ពោ​ពេញ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​តែ​វា​មាន​ជាតិ​សរសៃ​ទាប​ជាង​បន្លែ​ទាំងមូល​។ ជាតិ​សរសៃ​គ្រប់គ្រាន់​ក្នុង​របប​អាហារ​របស់​អ្នក​អាច​កាត់បន្ថយ​ការ​ប្រឈម​នៃ​ការ​ទល់លាមក ការ​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់ ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ និង​ការឡើង​ទម្ងន់​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង