ខ្ទឹមស​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ការ​ចម្អិន​អាហារ ក៏​ដូច​ជា​ត្រូវ​បាន​គេ​ប្រើ​ជា​ឱសថ​ផង​ដែរ​នៅ​ទូ​ទាំង​ប្រវត្តិសាស្ត្រ​បុរាណ និង​សម័យ​ទំនើប​ដើម្បី​ការពារ និង​ព្យាបាល​លក្ខខណ្ឌ និង​ជំងឺ​យ៉ាង​ទូលំទូលាយ​។

ខ្ទឹមស​គឺជា​ប្រភេទ​ម្យ៉ាង​នៃ​ខ្ទឹម​ដែល​ត្រូវ​បាន​ប្រើ​ដោយ​មនុស្សជាតិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​បុរាណ​សម្រាប់​ទាំង​ការ​ធ្វើ​ម្ហូប និង​អត្ថប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺ​។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ខ្ទឹមស​ការ​បរិភោគ​ខ្ទឹមស​ឆៅ​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​យើង ប៉ុន្តែ​ភាគច្រើន​ពួក​យើង​នឹង​មិន​ជ្រើសរើស​ធ្វើ​បែប​នេះនោះ​ទេ​។

សម្រាប់​ការ​ចម្អិន​អាហារ​ខ្ទឹមស​ត្រូវ​បាន​ណែនាំ​អោយ​ហាន់ ឬ​ចិត​វា ហើយ​ទុក​វា​ចោល​ប្រហែល​១៥​នាទី​មុន​ពេល​ដាក់​ចម្អិន​ដែល​អនុញ្ញាត​អោយ​សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​Allicin​ត្រូវ​បាន​បង្កើត​ឡើង​។ ប្រសិនបើ​អ្នក​ចម្អិន​ខ្ទឹមស​ភ្លាម​ៗ​វា​អាច​ធ្វើ​អោយ​បាត់បង់​ផល​វិជ្ជមាន​មួយ​ចំនួន​នៃ​ខ្ទឹមស​។ ដូចដែល​ការ​ណែនាំ​ក្នុង​ការ​ប្រើប្រាស់​ខ្ទឹមស​ត្រូវ​បាន​គេ ប្រើប្រាស់​ប្រហែល​១/៣​នៃ​ផ្កា​ខ្ទឹម​ជា​រៀងរាល់ថ្ងៃ​។

គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការ​លើកកម្ពស់​សុខភាព​ជា​ទូទៅ​គឺ​ពី​២​ទៅ​៥​ក្រាម​នៃ​ខ្ទឹមស​ស្រស់​ដែល​ស្មើ​០.៤​ទៅ​១.២​ក្រាម​នៃ​ម្សៅ​ខ្ទឹមស​ស្ងួត ២​ទៅ​៥​មី​លី​ក្រាម​នៃ​ប្រេង​ខ្ទឹមស និង​៣០០​ទៅ​១០០០ មី​លី​ក្រាម​នៃ​ទឹកដម​នៃ​ខ្ទឹមស​ដែល​ស្មើនឹង​២​ទៅ​៥​មី​លី​ក្រាម​នៃ​សារធាតុ​allicin​។

លើស​ពី​ការ​ប្រឆាំង​នឹង​ជំងឺមហារីក ខ្ទឹម​សមាន​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​ណាស់​មក​ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ទងសួត សម្ពាធ​ឈាម​ខ្ពស់ ជំងឺរបេង ឈឺសន្លាក់​ឆ្អឹង ជំងឺថ្លើម រាគ​មួល ការ​មាន​ព្រូន និង​ជំងឺ​ទឹកនោមផ្អែម​។ សូម​ចាំ​ទុក​ថា​មាន​តែ​ការ​សិក្សា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​បញ្ចប់​ថា​ខ្ទឹមស​អាច​ប្រឆាំង​មហារីក​បាន​យ៉ាង​អ​ស្ចា​រ្យ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង