ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលដាក់ក្រោមខ្នើយអាចនាំលាភធំជូនអ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកអាចហាន់ខ្ញីឲ្យម៉ត់ ហើយច្រកក្នុងថង់ស្បៃមួយ រួចដាក់ក្រោមខ្នើយ នោះអ្នកនឹងគេងលក់បានស្រួលណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចដាក់នៅក្បាលគ្រែផងដែរ នោះវានឹងភាយចេញក្លិនពេញបន្ទប់ ដោយធ្វើឲ្យអារម្មណ៍អ្នកស្ងប់ ហើយគេងលក់បានស្រួលជាទីបំផុត។
- នៅពេលដែលអ្នកតែងតែសុបិន្តឃើញរឿងមិនល្អ អ្នកអាចដាក់កន្ត្រៃនៅក្រោមខ្នើយបាន នោះអ្នកនឹងគេងលក់បានស្ងប់ណាស់។ ជាពិសេស ក៏អាចទទួលបានជំនួយពីទេវតាទ្រព្យផងដែរ៕