ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ស្មោះត្រង់ ហើយមានចិត្តល្អ ថែមទាំងមានខួរក្បាលដែលឆ្លាតទៀតផង។ ជាពិសេស មិនថាជួបនឹងឧបសគ្គធំយ៉ាងណាទេ តែងតែដោះស្រាយបានទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលខាងមុខនេះ នឹងអាចទទួលបានប្រាក់ធំគ្រប់ពេលតែម្តង។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា ពូកែនិយាយ ហើយខួរក្បាលក៏បង្វិលលឿនផងដែរ។ ជាពិសេស ក្នុងការងារមិនសូវលេចចេញកំហុសឡើយ។ ក្នុងពេលថ្មីៗនេះ ប្រាក់នឹងអាចមកពីគ្រប់ទិសផងដែរ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក មានការចងចាំខ្លាំង ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់។ ជាហេតុដែលធ្វើឲ្យគេអាចរកបានលុយច្រើន។ ជាពិសេស ក្នុងប៉ុន្មានខែខាងមុខនេះ នឹងមានលុយធំចូលមកក្នុងផ្ទះច្រើនណាស់៕