ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកបាននិយាយថាវ៉ាក់សាំងនឹងថយប្រសិទ្ឋភាពចំនួន១៦ភាគរយក្នុងរយ:ពេលពីរខែ។ នេះបើតាមការសិក្សាស្រាវជ្រាវដ៏ធំ។ សារព័ត៌មានFinancial Times បានរាយការណ៍ថាក្រុមហ៊ុន Pfizer និង ក្រុមហ៊ុន Moderna បានយល់ ស្របគ្នានថាវ៉ាក់សាំងនឹងថយប្រសិទ្ឋភាពរបស់វាតាមពេលវេាលា។
ក្រុមហ៊ុន Pfizer បានផ្តល់លទ្ឋផលនៃការសិក្សាស្រាវជ្រាវដែលបញ្ជាក់ថាវ៉ាក់សាំងនឹងថយសមត្ថភាព ការពារខ្លួនមនុស្សប្រឆាំងកូវីដ១៩ បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទីពីរបានចន្លោះពី៦ទៅ៨ខែ។ ក្រុមហ៊ុននេះបានផ្តល់លទ្ឋផលនៃការសិក្សាស្រាវជ្រាវនេះដើម្បីស្នើអោយរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកពិចារណាដល់ការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋអាមេរិក។ អាមេរិកបច្ចុប្បន្នចាក់ដូសជំរុញនេះអោយតែអ្នកដែលងាយរងគ្រោះប៉ុណ្ណោះ។

លទ្ឋផលនៃការសិក្សាស្រាវជ្រាវដែលផ្តល់ដោយក្រុមហ៊ុនPfizer បានបង្ហាញថាវ៉ាក់សាំង ថយប្រសិទ្ឋភាពប្រមាណជា៦ភាគរយក្នុងរយ:ពេលពីរខែ។ ក្នុងរយ:ពេលបួនខែបន្ទាប់ពី ការចាក់វ៉ាក់សាំងដូសទីពីរនោះ ប្រសិទ្ឋភាពនឹងធ្លាក់ចុះពី ៩៦, ២ ភាគរយមកនៅត្រឹម៨៣,៧ ភាគរយនៅរយ:ពេលជាងបួនខែក្រោយពីចាក់ដូសទីពីរ។ តាមលទ្ឋផលនៃការសិក្សាស្រាវជ្រាវបង្ហាញថាការចាក់ដូសជំរុញនឹងធ្វើអោយប្រសិទ្ឋភាពការពារឡើងដល់៩៥ភាគរយ៕
