មានកូនក្មេងមួយចំនួនមិនចូលចិត្តផឹកទឹកទេ ព្រោះទឹកសគ្មានរសជាតិផ្អែមដូចកូកាឡើយ ដូចនេះនៅពេលដែលអ្នកម្តាយយកទឹកឲ្យកូនផឹក គេតែងតែបដិសេធមិនព្រមផឹកជានិច្ច ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៣យ៉ាងដែលអាចជួយឲ្យកូនអ្នកចូលចិត្ត ហើយព្រមផឹកទឹកយ៉ាងងាយ។តើមានវិធីអ្វីខ្លះទៅ?
- អ្នកអាចលេងជាមួយកូនបណ្តើរហើយបញ្ឆោតឲ្យគេផឹកទឹកបណ្តើរ ដោយអ្នកអាចធ្វើកាយវិការដូចជាឆ្ងាញ់ណាស់ក្រោយពេលផឹកទឹករួច នោះកូននឹងចង់ផឹកទឹកតាមអ្នកហើយ។
- អ្នកត្រូវតែទម្លាប់ពីក្មេងឲ្យកូនផឹកតែទឹកស មិនត្រូវឲ្យកូនផឹកភេសជ្ជៈដែលផ្អែមច្រើនឡើយ ហើយសមាជិកដែលនៅក្នុងផ្ទះក៏មិនត្រូវផឹកភេសេជ្ជៈផ្អែមទាំងនេះនៅចំពោះមុខកូនច្រើនដែរ ដូចនេះគេនឹងមានទម្លាប់ផឹកតែទឹកប៉ុណ្ណោះ។
- អ្នកអាចតែងតែផ្លាស់ប្តូរកែងទឹក ឬដបដាក់ទឹកឲ្យកូន ជាពិសេសត្រូវទិញកែវ ឬដបដែលមានរូបតុក្កតាដែលកូនអ្នកពេញចិត្តមកដាក់ទឹកឲ្យគេផឹក នោះកូនអ្នកនឹងចូលចិត្តផឹកទឹកដោយសារតែគេឃើញកែវឬដបដែលគេពេញចិត្ត នោះអ្នកមិនបាច់ហត់ដោយបង្ខំឲ្យកូនផឹកទឹករាល់ថ្ងៃឡើយ៕
