ប្រសិនបើអ្នកខ្វល់ខ្វាយអំពីសុខភាព ប៉ុន្តែមិនចង់បង្អាក់ ឬបញ្ឈប់ការសប្បាយក្នុងជីវិតទេនោះអ្វីដែលដែលវេបសាយសុខភាព Health.com.kh លើកយកមកបង្ហាញថ្ងៃនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នកហើយ។ ការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្របានរកឃើញថា ទម្លាប់ប្លែកៗមួយចំនួនអាចជួយធ្វើឲ្យមនុស្សមានសុខភាពល្អ និងសប្បាយរីករាយបាន!! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហើយទម្លាប់ទាំងនេះថែមទាំងអាចជួយធ្វើឲ្យអ្នកមានអាយុវែងជាងមុនទៀតផង។ អានអត្ថបទខាងក្រោមដើម្បីដឹងអំពីទម្លាប់ប្លែកៗ ឬរបៀបគួរឲ្យចាប់អារម្មណ៍ផ្សេងៗដែលធ្វើឲ្យជីវិតរស់នៅរបស់អ្នកកាន់តែមានសភាពប្រសើរឡើង។ ហើយកុំភ្លេចជ្រើសរើសទម្លាប់ណាមួយដែលអ្នកចូលចិត្តយកមកសាកល្បងអនុវត្តន៍ ៖
១. ពេលវេលាដ៏ល្អបំផុតសម្រាប់គេង គឺចាប់ពីម៉ោង ១០ យប់ ដល់ ម៉ោង ៦ព្រឹក
វេជ្ជបណ្ឌិតជនជាតិចិនជាច្រើនបានបង្កើតនូវប្រព័ន្ធទាំងមូលមួយដែលពន្យល់ឲ្យដឹងថាតើសរីរាង្គមួយណាទទួលបានការស្ដារឡើងវិញនៅខណៈពេលណា ហើយថាតើហេតុអ្វីបានជាការគេងនៅចន្លោះម៉ោង ១០ យប់ ដល់ ម៉ោង ៦ ព្រឹក គឺល្អប្រសើរបំផុតប្រសិនបើអ្នកចង់មានអាយុវែងរស់បានយូរ។ ឧទាហរណ៍ ប្រព័ន្ធភាពស៊ាំធ្វើការប្រយុទ្ធប្រឆាំងនឹងវីវុសផ្សេងៗ ក៏ដូចជាកម្ចាត់ជាតិពុលចេញពីរាងកាយនៅចន្លោះម៉ោង ៩ យប់ ដល់ ១១យប់។ ថ្លើមស្ដារភាពសកម្មឡើងវិញពីចន្លោះម៉ោង ១១យប់ ដល់ ម៉ោង ១ ព្រឹក ខណៈដែលសួតត្រូវទទួលបានការសម្អាតនៅចន្លោះម៉ោង ៣ ព្រឹក ដល់ ៥ ព្រឹក ក៏ព្រោះតែដូច្នេះ ហើយទើបយើងអាចនឹងក្អកបន្តិចនៅកំឡុងពេលនេះ។ ពោះវៀនត្រូវបានសម្អាតនៅជិតពេលព្រឹកពីម៉ោង ៥ព្រឹក ដល់ម៉ោង ៧ ព្រឹក។
២. មិនអើពើនឹងទស្សនៈសាធារណៈ
ក្រុមអ្នកវិទ្យសាស្ត្រមកពីសហរដ្ឋអាមេរិកបានអះអាងថា ការមិនខ្វាយខ្វល់ ឬយកចិត្តទុកដាក់ពេកទៅលើទស្សនៈសាធារណៈណាមួយអាចជួយឲ្យមនុស្សមានអាយុវែងបាន។ នៅពេលយើងគិតអំពីប្រតិកម្មរបស់មនុស្សនៅជុំវិញខ្លួនពេក យើងនឹងកាន់តែខំទប់ចិត្ត, ធ្វើតាមចិត្តខ្លួនឯងបានតិចជាមុន ហើយបែរជាមានព្រួយបារម្ភភ័យច្រើនជាងមុន, មិនសួវសប្បាយចិត្តជាក់ជាមិនខាន។ ហើយអ្នកដែលរស់បៀមតែទុក្ខ គឺនឹងឆាប់ស្លាប់។
៣. សំដិលខ្លួនក្រោមកម្ដៅថ្ងៃ
ពន្លឺព្រះអាទិត្យផ្ដល់ឲ្យរាងកាយនូវវីតាមីន D ដែលមានសមត្ថភាពជួយប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។ មិនត្រឹមតែប៉ុណ្ណឹងទេ វីតាមីន D ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម និងមហារីកផងដែរ។
៤. ដុសធ្មេញតិចជាងមុន
ទន្តពេទ្យជាច្រើនឲ្យដឹងថា ការដុសធ្មេញញឹកញាប់ពេកក៏ដូចជាការប្រើប្រាស់ទឹកខ្ពុរមាត់អាចប៉ះពាល់ដល់កាចាធ្មេញ, អញ្ចាញធ្មេញ និងធ្មេញ។ ជាពិសេសបន្ទាប់ពីទទួលទានអាហាររួចភ្លាម ក៏ព្រោះផលិតផល ឬអាហារជាច្រើនអាចធ្វើឲ្យកាចាធ្មេញទន់ជាងមុន ជាហេតុបណ្ដាលឲ្យធ្មេញងាយនឹងទទួលរងការខូចខាត។
៥. ទទួលទានផ្លែប៉េងបោះឲ្យបានច្រើន
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកបានឲ្យដឹងថា ផ្លែប៉េងបោះជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូងដល់ទៅ ២៦ភាគរយឯណោះ ក៏ព្រោះតែផ្លែប៉េងបោះមានផ្ទុកនូវសារជាតិប្រឆាំងអុកស៊ីតកម្ម lycopene។
៦. កុំដាក់ម៉ោងរោទិ៍
ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនអះអាងថា មនុស្ស ជាពិសេសអ្នកដែលមានសម្ពាធឈាមឡើងខ្ពស់ គឺងាយនឹងគាំងបេះដូងដោយសារតែសម្លេងរំខានផ្សេងៗដែលលឺខ្លាំង។ លើសពីនេះទៅទៀតនោះ គឺសម្លេងដែលលឺខ្លាំងអាចបង្កផលប៉ះពាល់អវិជ្ជមានដល់ប្រព័ន្ធប្រសាទបាន។
៧. កុំប៉ះពាល់បារី
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការជក់បារីប៉ះពាល់ដល់សុខភាពខ្លាំងប៉ុណ្ណា។ ប៉ុន្តែមជ្ឈមណ្ឌលត្រួតពិនិត្យគ្រប់គ្រងនិងបង្ការជំងឺបានអះអាងថា វាមិនត្រឹមតែមាន ប៉ុន្តែការប៉ះពាល់ក៏ផ្ដល់ផលអាក្រក់ដល់សុខភាពដែរ។ ហេតុអ្វីបានជាដច្នេះ? នោះក៏ព្រោះថ្នាំជក់មានផ្ទុកនូវសារធាតុគីមីដែលត្រូវបានប្រើប្រាស់ខណៈពេលដាំដូចជា polonium-210, lead-210 និង radium។ សារធាតុទាំងនេះស្ថិតជាប់នៅក្នុងរុក្ខជាតិទោះបីជាស្ងួតស្លឹកហើយក៏ដោយ ហើយជាលទ្ធផលនឹងមានផ្ទុកនៅបារី។ ថ្វីត្បិតតែមានកម្រិតតិចតួច ប៉ុន្តែសារធាតុទាំងនេះអាចជ្រាបចូលក្នុងរាងកាយរបស់មនុស្សបានតាមរយៈការប៉ះ។
៨. រាំ
អ្នកវិទ្យាសាស្រ្តមកពីប្រទេសបារាំងនិយាយថាការរៀនរាំគឺជាវិធីល្អបំផុតដើម្បីពន្យារជីវិតរបស់មនុស្ស។ ការរាំជួយឲ្យឆ្អឹងរឹងមាំ, សម្រួលដល់មុខងារនៃសួត និងប្រព័ន្ធឈាម ហើយជួយទប់ទល់នឹងជំងឺហឺត
ថែមទៀត។ សកម្មភាពរស់រវើកនៃរាងកាយជួយស្ដារអារម្មណ៍រីករាយផងដែរ។
៩. ពាក់ស្រោមជើងសើមពេញមួយយប់
ស្រោមជើងសើម នាំមកនូវអត្ថប្រយោជន៍ជាច្រើន ដោយសារការកន្ត្រាក់សរសៃឈាមនឹងលេចឡើងនៅពេលជើងរបស់អ្នកចាប់ផ្តើមត្រជាក់ ហើយសារធាតុចិញ្ចឹមល្អៗទាំងអស់ត្រូវបានបញ្ជូនទៅជាលិកា និងសរីរាង្គរបស់អ្នក។ រាងកាយរបស់យើងត្រូវការសារធាតុចិញ្ចឹមទាំងនេះដើម្បីជំរុញឈាមរត់ ហើយប្រយុទ្ធប្រឆាំង នឹងការឆ្លងរោគ។ លើសពីនេះទៀតនៅពេលដែលជើងរបស់អ្នកចាប់ផ្តើមឡើងកំដៅឡើងវិញជាថ្មីម្តងទៀតសរសៃឈាមចាប់ផ្តើមរីកធំដែលធ្វើឱ្យជាតិពុលដែលជាប់នៅក្នុងជាលិកាបញ្ចេញទៅក្នុងលំហួរឈាម ហើយចេញពីរាងកាយ៕