នៅពេលដែលកូនមិនព្រមគេង ហើយតែងតែរករឿងគឺជារឿងដែលស្មុគស្មាញ ហើយពិបាកបំផុត ព្រោះវាអាចធ្វើឲ្យអ្នកមិនបានគេងដូចគ្នា ដូចនេះតើមានក្បាច់អ្វីខ្លះឲ្យកូនព្រមចូលគេងយ៉ាងលឿន ហើយមិនរករឿង ថែមទាំងអាចគេងលក់ស្រួលដល់ភ្លឺនោះ?

មុនពេលគេងនិយាយរឿង
អ្នកអាចនិយាយរឿងនិទានផ្សេងៗឲ្យកូនស្តាប់មុនពេលគេងបាន ព្រោះនៅពេលដែលគេស្តាប់យូរ គេនឹងមានអារម្មណ៍ធុញ ដូចនេះគេងាយនឹងចូលគេងខ្លាំងណាស់។
ចាក់ចម្រៀង
អ្នកក៏អាចចាក់ចម្រៀងឲ្យកូនស្តាប់បានដែរមុនពេលដែលកូនចូលគេង ដោយចាក់ចម្រៀងបែបមនោសញ្ចេតនាឲ្យកូនស្តាប់ មិនត្រូវចាក់បទញាក់ទេ ដូចនេះចម្រៀងទាំងនោះអាចធ្វើឲ្យគេអាចគេងបានយ៉ាងងាយ។
ងូតទឹក
មុនពេលដែលអ្នកឲ្យកូនចូលគេង អ្នកត្រូវតែងូតទឹកឲ្យកូនដើម្បីកុំឲ្យខ្លួនគេស្អឹត ព្រោះនៅពេលដែលខ្លួនស្អិត វាពិបាកធ្វើឲ្យកូនគេងលក់ស្រួលណាស់។
ប្រើខោទឹកនោមដែលទន់
នៅមុនពេលដែលអ្នករៀបចំឲ្យកូនចូលគេង អ្នកត្រូវតែប្តូរខោទឹកនោមដែលមានលក្ខណៈទន់ឲ្យកូនស្លៀក ព្រោះវាអាចធ្វើឲ្យកូនមានអារម្មណ៍ស្រស់ស្រាយ ដូចនេះកូនងាយនឹងចូលគេងណាស់ ហើយគេងបានលក់ស្រួលទៀតផង។
បរិមាណទឹកដោះគោត្រូវឲ្យខ្ពស់ជាងបរិមាណព្រឹក
បើនៅពេលព្រឹក និងថ្ងៃ អ្នកឲ្យកូនផឹកទឹកដោះគោដែលមានចំណុះ២១០សេសេ លុះយប់ឡើងអ្នកអាចឲ្យកូនផឹក២៥០០សេសេ នោះកូនអ្នកនឹងមិនក្រោកឡើងពាក់កណ្តាលយប់រកទឹកដោះគោផឹកឡើយ កូននឹងអាចគេងបានដល់ព្រឹក។
បើកអំពូលរាងស្រទន់
នៅពេលដែលកូនរៀបចូលគេង អ្នកត្រូវតែបើកអំពូលរាងស្រទន់ឲ្យកូន នោះកូនអ្នកនឹងអាចគេងលក់ស្រួល ថែមទាំងមិនខ្លាចងងឹតទៀតផង។
ទម្លាប់គេងគ្រែងខ្លួនឯង
អ្នកត្រូវតែឲ្យកូនមានទម្លាប់គេងដោយខ្លួនឯងតាំងពីតូច ព្រោះធ្វើបែបនេះនៅពេលដែលអ្នកមិននៅក្បែរកូនក៏កូនអាចគេងលក់ ហើយមិនរករឿងដែរ៕
